Ep49: ទៅរកកូនមីងវិញបានទេ

384 35 0
                                    

ទ្វាបានបើក ក្នុងចិត្តនាយចាប់ផ្ដើមត្រេកអរ ស្មានតែលីអឺមកហើយ

"មកហើយមែនទេ នាងច្រម៉ក់.! ...អេមម៉ា??" ការរំពឹងខុសស្រឡះស្រីម្នាក់នោះមិនមែនជាលីអឺតែជាមិត្តរបស់នាង អេមម៉ា នាងដើរមករកគេទាញកៅអីមកអង្គុយក្បែរនាយ ដោយទឹកមុខក្រញូវមិនដែលញញឹមរបស់នាង

"យើងមកសួរសុខទុក្ខឯង មិនអីទេមែនទេ?"

"អរគុណហើយ មិនអីនោះទេ អេមម៉ា លីអឺនៅឯណា?"

"ឯងនៅមានកូនចិត្តនឹកនាដល់គេទៀតមែនទេ?" អេមម៉ាលើកចិញ្ចើមម្ខាងនិយាយបែបចង់ចំអកឡកលើយអោយហ៊ីស៊ុង

" យើងនឹកគេពិតមែន គេនៅឯណា ហេតុអីក៏មិនមករកយើង ឯងដឹងមែនទេ?"

"លីអឺ នាងទៅតៃវ៉ាន់វិញហើយ !"

"ថាមេច?? ហេតុអី? ពីពេលណា ហេតុអីទៅមិនប្រាប់យើង?"

"នាងទៅហើយមិនត្រឡប់មកវិញទេ !"

"ហេតុអីមិនត្រឡប់មកវិញ ? "

"ពោះរបស់នាងកាន់តែធំហើយ អោយនាងនៅទីនេះអោយអ្នកដទៃ ដឹងថានាងមានកូនអត់ប្ដីមែនទេ?"

"លីអឺមានកូន? ហេតុអីយើងមិនដឹង? ហេតុអីគ្មានអ្នកណាប្រាប់យើង? នាងមានកូនជាមួយអ្នកណា!"

"ឯងចង់ដឹងពិតមែនហ៎?"

"ប្រាប់យើងមក "

"កូនរបស់ឯងហ្នឹងហើយ អាភ្លើគ្មានដឹងខ្យល់ស្អី!"

"កូនយើង??...." ហ៊ីស៊ុងចាប់ផ្ដើមរកនឹក ថាបានធ្វើអីចំពោះនាង ទើបគេនឹកឃើញដល់ថ្ងៃដែលដង្កៀបរបស់លីអឺជ្រុះនៅលើគ្រែគេ នៅមានសក់របស់មនុស្សស្រីថែមទៀត ប្រហែលថ្ងៃនោះមែនទេ ?

"ឯងកុំមកនិយាយថាហេតុអីក៏ឯងមិនដឹងអី មកពីឯងភ្លើខ្លួនឯង នាងនៅក្បែរឯងរហូត នាងល្អនឹងឯងរហូតមក ឯងមិនដែលចាប់អារម្មណ៍ ឯងយកពេលរបស់ឯងទៅតាមចាប់អ្នកដទៃដែលគេមានម្ចាស់រួចហើយ សូម្បីតែដេកជាមួយគ្នា ឯងមិនចាំផង មនុស្សដូចឯងនេះអាត្មានិយមខ្លាំងណាស់! " អេមម៉ា ស្ដីអោយនាយមិនទុកមុខ តាមតែខឹងជំនួសលីអឺ នាយបានត្រឹមតែនៅស្ងៀមមិនមាត់មិនក ស្ដាប់គ្រប់ពាក្យដែលនាងជេរស្ដី

កម្មសិទ្ធិបេះដូង Hikayelerin yaşadığı yer. Şimdi keşfedin