" យំអោយអស់មក បងកំដរឯង " មាឌមាំលើកដៃគោះស្មាតិចៗលួងលោមអ្នកដែលអង្គុយយំលើស្មារបស់ខ្លួន
"ពួកយើងចប់ហើយ បងស៊ុង ហឹកៗ "
"បងដឹងហើយ បងឃើញហើយ "
"ហេតុអីគ្រាន់តែស្រលាញ់ខ្ញុំអោយស្មោះត្រង់គេធ្វើមិនបាន ហ្អឹកៗ វាពិបាកខ្លាំងណាស់មែនទេ "
"គេមិនល្អ មិនសមនឹងឯង បំភ្លេចគេចោលទៅណាជុងវុន មនុស្សល្អដូចឯងត្រូវតែជួបមនុស្សល្អដូចគ្នាជឿបងណា "
"ហ្អឹក ខ្ញុំរាងចាលហើយ ..គេធ្វើអោយខ្ញុំឆ្អែតហើយ ហឹកៗ " ហ៊ីស៊ុងទាញជុងវុនមកអោបក្នុងទ្រូងអោយគេសំងំយំអោយអស់ចិត្តរបស់គេចុះ
"បងសន្យា បងលែងអោយឯងយំទៀតហើយ" នាយលើកដៃអង្អែលខ្នងរាងតូចស្រាលៗ បន្តអោយគេយំតាមដែលចង់ ប៉ុន្តែចាប់ពីស្អែកទៅ នាយមិនអនុញ្ញាតអោយគេយំនោះទេ ធ្វើយ៉ាងណាក៏ដោយ អោយតែឃើញជុងវុនសប្បាយចិត្ត ព្រោះខ្លួនក៏ស្រលាញ់ក្មេងម្នាក់នេះដូចគ្នា នាយមេចនឹងអាចទ្រាំមើលសភាពមនុស្សដែលខ្លួនឯងស្រលាញ់បែបនេះបានទៅ ។
Skip
"គ្រប់យ៉ាងគឺយល់សប្តិ ពួកយើងមិនទាន់បែកគ្នាទេ ហឹសៗ មែនហើយយល់សប្តិ ឆាប់ក្រោកឡើងអាជេយ៍! ផ្លាច់ៗ" ជេយ៍ទះកំភ្លៀងខ្លួនឯងអោយភ្ញាក់ពីសុបិន្តអាក្រក់ តែគ្រប់យ៉ាងហាក់ដូចជាការពិត រាងកាយមាំសើមជោគដោយទឹកភ្លៀង អង្គុយផ្អែកជើងនឹងគ្រែ សម្លឹងមើលបរិវេណបន្ទប់ដែលមិនបានបើកភ្លើងមានត្រឹមភ្នេកបន្ទោរផ្ចែតៗនៅខាងក្រៅ ទាំងដែលមេឃលែងភ្លៀងហើយ
"យល់សប្តិតើ ហេតុអីឯងទទឹកខ្លួនមែនទែនបែបហ្នឹង? ទ្រូងឯងនៅឈឺនៅឡើយទេ ជុងវុនអូននៅឯណា បងនឹកអូនណាស់ " នាយកម្លោះបានត្រឹមតែយកដៃខ្ទប់ទ្រូង យំរលាក់ខ្លួនឮសម្លេងសឺតសកៗនិយាយទាំងអួលៗ កាន់តែប្រាប់ខ្លួនឯងថាយល់សប្តិអារម្មណ៍ថាបាត់បង់ក៏កាន់តែកើនឡើងទ្វេរដង ហេតុអីក៏ឈឺយ៉ាងនេះ បើស្លាប់ទៅវាប្រហែលជាល្អជាង ។
" មុនចាកចេញហេតុអីមិនបង្រៀនបងអោយចេះរស់នៅដោយគ្មានអូនផងទៅ " កាយមាំទ្រេតខ្លួនគេងផ្ទាល់នឹងឥតការ៉ូ ទឹកភ្នែកហូរតាមកន្ទុយភ្នែកឥតដាច់ នាយលែងមាត់ក គ្មានកម្លាំងសូម្បីតែស្រែកយំសុខចិត្តអោយទឹកភ្នែកវាហូរតាមតែវាចុះ ជេយ៍គេងអោបរាងកាយខ្លួនឯង វេទនារស់នៅជាងស្លាប់ទៅទៀត រងារ កំព្រាឯកា ការបាត់បង់ វាគួរអោយខ្លាចបំផុត ។
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅