Night
ម៉ោង7យប់ ជុងវុននៅអង្គុយមើលនាយហាត់បាល់ព្រោះជិះឡានជាមួយគ្នា សាលាចេញពីរៀនក៏ត្រូវតែចាំនាយសិន ។
"Wonie ភ្ញាក់!" ជេយ៍ហាត់បាល់ជាប់រត់មកដាសអ្នកដែលអង្គុយចាំនាយដល់គេងលក់
"បងហាត់ចប់ហើយ?"
"បាទ យប់ហើយ តោះទៅផ្លាស់ខោអាវទៅផ្ទះ" ជេយ៍កាន់ដៃរាងតូចចេញពីតារាងបាល់ នាយទៅផ្លាស់ខោអាវរួចទើបទៅរកឡាន ដោយអោយជុងវុនទៅចាំនៅឡានមុន ។
"ចាំបងយូរទេ ?" នាយចូលមកដល់ក្នុងឡានសួរនាំអ្នកដែលអង្គុយធ្មឹង ធ្វើមុខស្មឿកៗមិនដឹងថាគេកើតអីទៀតហើយ
"ជេយ៍អូនសួរបងមួយណា?"
"អូនចង់សួរអី?"
"រាល់ថ្ងៃបងមានសង្សាប៉ុន្មាននាក់??" សំណួរមួយនេះ អ្នកដែលស្ដាប់នេះកំពុងតែដាក់ខ្សែក្រវ៉ាត់ក៏ត្រូវឈប់សិនងាកមកមើលមុខជុងវុន
"អូនសួរស្អីបែបហ្នឹង?"
"អូនសួរមែនបងឆ្លើយមក ?"
"អូនមិនទុកចិត្តបង?"
"អូនអោយបងឆ្លើយ!!" ជុងវុនស្រាប់តែគំហគដាក់នាយ
"តែអូនម្នាក់ហ្នឹងហើយ សំណួរបែបហ្នឹងយកមកសួរបងដែរ?" នាយមួរម៉ៅភ្លាមៗ ក្នុងចិត្តគេពេលនេះគឺគិតថា ជុងវុនកើតរោគគិតច្រើនតាមម៉ាក់របស់នាយហើយ គិតអីប្លែកៗហើយក៏សង្ស័យ
"ឆ្លើយអោយពិតហាមកុហកអូន! មិនបាច់ភ័យអូនខឹងបងទេ ប្រាប់មកសង្សាបងមានប៉ុន្មាន ស្រួលអូនធ្វើចិត្តទទួលយកពួកនាង !"
"ជុងវុនអូនឆ្កួតទេយ៉ាងមេច??" នាយស្រែកដាក់គេវិញ រហូតធ្វើអោយក្មេងតូចនេះពេបមាត់យំ គេនិយាយអីមកប្លែកៗ មិនចេះប្រចណ្ឌទេយ៉ាងមេច បានជានិយាយបែបហ្នឹងចេញមកបាន
"បងសុំទោស " នាយដឹងខុសដែលជ្រុលសម្ដីជាមួយគេ បម្រុងលើកដៃទៅចាប់ដៃលួងលោម តែជុងវុនដកដៃចេញងាកចេញពីនាយ ជេយ៍មួរម៉ៅវាយចង្កូតឡានមួយដៃ
"អូនប្លែកណាស់ !" និយាយតែបីម៉ាត់ហ្នឹង ក៏បើកឡានចេញទៅ គេមិនដែលឃើញជុងវុនបែបហ្នឹងទេ នាយស្រាប់តែគិតថា ជុងវុនដេញខ្លួនអោយទៅយកសង្សាថែម គេនិយាយសុទ្ធតែបើកចិត្តទទួលយកពួកនាង ដូចជាចង់អោយនាយមានសង្សាច្រើនណាស់ចឹង មិនប្រចណ្ឌស្អីបន្តិចទេឬ ។
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅