ថ្ងៃចេញពីមន្ទីរពេទ្យ
"បានចេញពីពេទ្យហើយ ម្ចាស់ចិត្តបងអើយ" ស៊ុងហ៊ុន លើកបីខ្លួនតូចរបស់ជេគឡើង មិនភ្លេចថើបថ្ពាល់គេ
"បីអូនធ្វើអី ដាក់អូនចុះទៅ "
"កុំចេះ នៅអោយតែស្ងៀមទៅ ! អរហើយភ្លេចប្រាប់ បងសុំប៉ាម៉ាក់អូនរួចហើយ គាត់មិនថាអីទេ ចេញពីពេទ្យបងទៅយករបស់របរប្រើប្រាស់អូនពីផ្ទះអូនទៅនៅជាមួយប្ដី ...."
" ខ្ចិលទៅនៅជាមួយណាស់ " ជេគស្រាប់តែប្រកែកធ្វើអោយអ្នកដែលស្ដាប់ឮចាប់ផ្ដើមមុខលែងស្រស់
"មិនអោយខ្ចិលទេ !"
"អត់ទេ អូនមិនទៅជាមួយទេ អូននៅផ្ទះអូនវិញ"
"មិនទៅក៏តាមចិត្ត ស្រួលបងយកស្រីមកដេកអោប"
"ទៅ អូនទៅនៅជាមួយ !" ស៊ុងហ៊ុនលួចអស់សំណើចក្នុងចិត្ត ហួងហែងដែរតើឆ្លើយឡើងប្រញ៉ាប់ក្មេងមាត់រឹងនេះ បោកសោះជឿដែរ ដូចមិនដឹងថានាយមិនដែលរវល់ជាមួយមនុស្សស្រី
" ហាមប្ដូរចិត្តណា???" នាយសួរបញ្ជាក់ ជេគក៏ងក់ក្បាល ធ្វើមុខគួរអោយស្រលាញ់ដាក់
"បែបហ្នឹងទើបគួរអោយស្រលាញ់ " ស៊ុងហ៊ុននៅតែបីខ្លួនតូចតែមួយរបស់ជេគមិនដាក់ចុះ ចេញទៅខាងក្រៅ អត់ខ្មាសអ្នកណាបន្តិច
"អូនអាចដើរបាន ដាក់អូនចុះទៅ ខ្មាសគេណាស់ "jake និយាយទាំងខ្ញាំអាវនាយតិចៗ បំណងអោយដាក់គេចុះ អ្នកណាក៏ងាកមករកគេដែរ ម្នាក់ៗសម្លឹងអ្នកទាំងពីរមិនភ្លេចខ្សឹបខ្សៀវគ្នា ឯស៊ុងហ៊ុននេះធ្វើឬកដូចអត់ខ្វល់អីបន្តិចទេ
" មានអីគួរអោយខ្មាសទៅ គេច្រណែនអូនទៅវិញទេ ដែលបានទេវបុត្រដើរដីធ្វើសង្សានោះ " (អញជ្រេញ😑)
"អូនសុំណា ដាក់អូនចុះទៅ ..." នាយតូចអង្វរនាយងូចៗ ធ្វើមុខជូរដាក់ ពេបមាត់ពេបក គក់ទ្រូងនាយតិចៗ ស៊ុងហ៊ុនសម្លឹងមុខសង្សាបណ្ដូលចិត្តបន្តិចក៏ងក់ក្បាល
"ចឹងចាំទៅដល់ផ្ទះចាំបងបីអូន " នាយដាក់ជេគចុះ ព្រោះដល់កន្លែងទូរទាត់ថ្លៃចំណាយ សម្រាកព្យាបាលរបស់ជេគល្មម បើមិនចឹងកុំសង្ឃឹមថានាយដាក់ចុះ ។
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅