Ep9: ខ្ញុំខ្លាចបាត់បង់លោក...........

545 51 0
                                    

"អង្គុយសិនមក " បន្ទាប់ពីនាំជេយ៍ទៅរុំរបួសសាជាថ្មីហើយ ជុងវុនគ្រាគេចេញមកវិញ ទើបអោយនាយអង្គុយនៅលើកៅអី ។

"មិនគួរដើរច្រើនពេកទេ បើឈឺក៏នៅអោយស្ងៀមឃើញវាហើមដែរទេ?" ជុងវុន

"ក៏មិត្តមានបញ្ហា ត្រូវតែមកមើលវា "នាយតបខ្លីៗ សម្ដីសម្ដៅ រាបសារ ស្នាមញញឹមស្ងួតៗក៏បង្ហាញលើផ្ទៃមុខតិចៗ ក្រសែភ្នែកដែលសម្លឹងមកមាឌល្អិតមិនបានបង្កប់នៅភាពគ្រោតគ្រាតដូចពីមុន

"មេចក៏មិនប្រើឈើច្រត់ ប្រុងដើរប៉ាំងខ្ញើកៗបែបនេះ វាដរណា "

"ប៉ុណ្ណឹងមិនស្លាប់ទេ កុំបារម្ភពេក តែបន្តិចទៅវាជាហើយ "

"ថ្នាំដែលពេទ្យអោយ មានលេបឬអត់? ពេទ្យបញ្ជាអីគ្មានទៅធ្វើតាមទេ"

"កុំបារម្ភពេក យើងធំហើយ រឿងប៉ុណ្ណឹងយើងដឹងហើយ " នាយលេងក្បាលជុងវុនបណ្ដើរនិយាយបណ្ដើរ កាលពី2ឆ្នាំមុន ក៏បែបហ្នឹង នៅពេលដែលនាយឈឺ ម្នាក់នេះសួរនាំច្រើន យកចិត្តទុកដាក់លើសម្ដាយគេទៀត ពេលដែលចចែសក៏ស្ដីអោយប៉ាច់ៗ ខឹង រអ៊ូ តែក៏មើលថែ ត្បិតពេលនេះគេបញ្ចេញសភាពព្រួយបារម្ភចំពោះនាយមិនដូចមុន តែនាយក៏នឹកឃើញដល់កាលពីមុនណាមួយឋាន:ពេលនេះក៏លែងដូចមុន ទោះក្រសែភ្នែកបញ្ជាក់ថាគេបារម្ភប៉ុណ្ណាក៏មិនអាចបញ្ចេញមកបានអោយលើសលុប ..។

"សង្សាមិនមកមើលទេហ៎??"

"នាងមិនដឹង "

"មេចក៏មិនប្រាប់នាង ?"

"កុំនិយាយពីអ្នកផ្សេងបានឬអត់??"

"អ្នកផ្សេងយ៉ាងមេច? ក្រែងសង្សាលោកមិនចឹងហី?"

"យើងមានសង្សាតែម្នាក់ទេ "

"ស្អីគេ??" ជុងវុនសួរទៅវិញ ទាំងជ្រួញចិញ្ចើម ចម្លើយមិនសមនឹងសំណួរ រឹតតែមិនដឹងថានាយចង់បានន័យថាមេច

"ទៅផ្ទះវិញ ជិះឡានជាមួយយើងទៅ " ជេយ៍ក៏បង្វែរ រឿងនិយាយ ព្រោះមិនចង់សាំញ៉ាំច្រើន

"មិនអីទេ ខ្ញុំទៅវិញខ្លួនឯងបាន "

"យើងជួនទៅ ! " នាយងាកមកនិយាយនឹងគេទាំងមុខមាំ បញ្ជាក់ថាមិនចង់អោយបដិសេធនឹងសំណើរខ្លួន ជុងវុនក៏ស្ងាត់មាត់ខ្ចិលប្រកែកតទៅទៀត ។

កម្មសិទ្ធិបេះដូង Where stories live. Discover now