EP41: បងស្រលាញ់ឯង

268 32 1
                                    

ត្របកភ្នែកស្ដើងចាប់ផ្ដើមបើកឡើង ទើបដឹងថាខ្លួនកំពុងគេងនៅលើគ្រែពេទ្យ លីអឺងាកទៅរកមិត្តដែលអង្គុយក្រសោបដៃនាងទាំងបារម្ភ ។

"Emma យើងកើតអី??"

"ឯងសន្លប់នៅមាត់ទ្វា ពេលដែលយើងទៅរក ឯងមិនស្រួលខ្លួនមេចក៏មិនអោយយើងទៅកំដរ? ចុះអាស៊ុងវាទៅណាមេចក៏ទុកឯងចោល??" អេមម៉ា

"យើងគិតថាគ្រាន់តែលេបថ្នាំទៅនឹងបាត់ហើយ តែមិននឹកស្មានថាខ្សោយដល់ថ្នាក់នេះ យើងអរគុណហើយណាដែលយកមកពេទ្យ "

"ចុះបើយើងមិនបានទៅរកឯង ឯងទៅជាយ៉ាងណាទៅ!"

"កុំខឹងអី ពេលនេះយើងលែងអីហើយតើ "

" លេងអីយ៉ាងមេច ពេទ្យមិនទាន់ប្រាប់ថាឯងកើតអីផង "

" លោកគ្រូពេទ្យមកហើយ " លីអឺនិយាយពេលឃើញលោកគ្រូពេទ្យដើរមករកនាង

"លោកគ្រូពេទ្យមិត្តខ្ញុំនាងកើតអ្វី??" Emma

"អបអរសាទរផងណា អ្នកនាងកំពុងជិតក្លាយជាម្ដាយគេហើយ " លោកគ្រូពេទ្យនិយាយទាំងញញឹម

"លោកគ្រូពេទ្យថាមេច??" អេមម៉ា

"គេកំពុងមានផ្ទៃពោះហើយ ឪពុកក្មេងនៅមិនមកជាមួយទេមែនទេ?"

"កូន " នាងតូចលើកដៃស្រឡូនទៅអង្អែលលើផ្ទៃពោះទាំងញញឹមហាក់ដូចជាសប្បាយចិត្តដែលខ្លួនកំពុងតែរក្សាជីវិតមួយនៅក្នុងពោះ ប៉ុន្តែអ្នកជាមិត្តមិនសប្បាយចិត្តជាមួយទេ នាងកំពុងតែឆ្ងល់ថាលីអឺមានកូនជាមួយអ្នកណា ។

"ចាស មិនទាន់ផ្ដល់ដំណឹងអោយគេ"Emmaគ្រាន់តែឆ្លើយយកគួរ នាងមិនដឹងថាឪពុកក្មេងមុខយ៉ាងមេចនោះទេ

"គេអាចត្រឡប់ទៅផ្ទះបាន ចាំទទួលថ្នាំ និងថ្ងៃណាត់ ពេទ្យ មកតាមដានសុខភាពរបស់ទារកណា "លោកគ្រូពេទ្យស្រដីទាំងញញឹមដាក់ស្រីស្រស់ទាំងពីរ ទើបត្រឡប់ទៅវិញ ។

"លីអឺ!! ឯងទៅមានកូនជាមួយអ្នកណា??" គ្រាន់តែគ្រូពេទ្យចេញផុតភ្លាម អ្នកដែលជាមិត្តមកចាប់ដៃនាងចម្រិតសួរ តែលីអឺនាងមិនហ៊ានប្រាប់ចេះតែគេចភ្នែកមិនសម្លឹងរកនាង

"មើលមុខយើង ហើយប្រាប់យើងភ្លាម! ឪពុកកូនឯងជាអ្នកណា!!"

"ឯងកុំចង់ដឹងអីបានទេ កូនជាកូនរបស់យើង យើងចិញ្ចឹមគេតែម្នាក់ឯង មិនបាច់ចាំមានឪពុកទេ"

កម្មសិទ្ធិបេះដូង Where stories live. Discover now