ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យបញ្ចេញរស្មីពណ៌មាសស្រទន់ចាំងជះចូលតាមចន្លោះបង្អួចដែលត្រូវបានបើកចំហដើម្បីនាំពន្លឺចូលមកក្នុងបរិវេណបន្ទប់ធំ។
"Wonie ភ្ញាក់បានហើយអូន " អ្នកកម្លោះមាននាមជាប្ដីចូលទៅដាសក្មេងតូច ដែលគេងមិនទាន់ក្រោក ជេយ៍ទះថ្ពាល់គេតិចៗ ជុងវុនបើកភ្នែកមកភ្លឹសៗសម្លឹងឃើញមនុស្សជាទីស្រលាញ់ អាល្អិតញញឹមកំហូច បិទភ្នែកគេងបន្តទៀត
"ន៎ែ អត់មានមកក្បាលខូចអញ្ចឹងទេ ឆាប់ក្រោក " ជេយ៍ក្រឺតខ្នាញ់នឹងចរិតកំហូចរបស់រាងតូចនាយវាយគូទគេផាច់ៗ ក៏អាល្អិតមិនព្រមក្រោក គេគេងផ្អៀងចុះផ្អៀងឡើង រមូលភួយមករុំខ្លួនដូចដង្កូវ
"Morning jayjay " អាល្អិតបើកភ្នែកមកញញឹមខ្ជឹប good morning នាយ
"ក្រោកមកអោយលឿន " ជេយ៍ប្រាប់គេម្ដងទៀត អាល្អិតគ្រវីក្បាលតតាត់ មិនព្រម
"មេចក៏អូនឌឺខ្លាំងម្លេះហ៎ា?"
"ប៊ែក" ជុងវុនលានអណ្ដាតឌឺនាយថែម ក្មេងនេះពូកែផ្គើនណាស់ ចង់អោយជេយ៍ស្លឈាមទាំងព្រឹកហើយមើលទៅ
"ចង់បង្ករឿងហ៎ ក្មេងកំហូច " ជេយ៍ឡើងទៅលើគ្រែច្រត់ដៃទាំងពីរលើពូកឃាំងជុងវុនជាប់
"ជុបៗ" នាយទម្លាក់បបូរមាត់អោនថើបមុខរបស់ជុងវុនខ្សឺតៗ រាងតូចរើមិនកើតព្រោះមុននេះគេរុំខ្លួនក្នុងភួយក្រាស់ក្មឹក បានដៃរបស់ជេយ៍ថើបមាត់របស់ខ្លួនតាមទំនើងចិត្ត
"ហ្អឹម ជេយ៍ឈប់ថើបអូន អត់ទាន់ដុសធ្មេញទេ" ជុងវុនគេចមុខចេញ តែនាយនៅតែតាមថើបរហូត រកគេដកដង្ហើមមិនទាន់
"ចាំមើលរាល់ព្រឹកបងនឹងដាសអូនបែបនេះ អោយតែឌឺអញ្ចឹង" នាយឈប់ធ្វើបាបក្មេង លើកដៃភ្ទាត់ថ្ងាសអ្នកដែលធ្វើភ្នែកភ្លើសៗដាក់នាយ
"ប្ដីអី ធ្វើបាបប្រពន្ធអញ្ចឹងនោះ "
"គ្រាន់តែថើបសោះ ថាធ្វើបាប"
"រំខានមិនអោយគេគេងបានស្រួល ហើយវាយគូទគេផាច់ៗ នៅចាប់ថើបគេ ឡើងរកពេលដកដង្ហើមមិនបាន ធ្វើបាបគេម្លឹងៗ ចាំមើលរត់ទៅនៅផ្ទះម៉ាក់វិញហើយ " ជុងវុនបូរបាច់ទាំងពេបមាត់ពេបក គួរអោយអាណិត ជេយ៍កាន់តែក្រឺតនឹងគេ ចង់តែខាំថ្ពាល់អោយដាច់សាច់ទាំងដុំទេ ធ្វើមើលតែនាយធ្វើបាបស្អីណាស់ណាអញ្ចឹង
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅