Ep14: ឆ្កែខាំដោះ

615 48 0
                                    

"មិញនេះម៉ាក់បងមានធ្វើអីអូនឬអត់?"

"អត់ទេ គាត់គ្រាន់តែស្ដីអោយអូន "

"គាត់ថាអោយអូនឈឺៗឬអត់ អូនកទៅខ្វល់នឹងសម្ដីគាត់អី"

"គាត់ថាស្អប់អូន អូនថាតែកូនគាត់ស្រលាញ់អូនប៉ុណ្ណឹងគាត់ខឹងអូនដែរ 🌚"

"ហាហា ដូចម៉ាក់បងសមតែបានកូនប្រសាេរដូចអូនតើ"

"មើលមុខអូនអោយច្បាស់ទៅ ពូជអូនមិនដែលចេះខ្លាចម៉ែក្មេកទេអូនប្រាប់ "

"បងដឹងថាអូនខ្លាំងហើយ ចាំបងចូលដណ្ដឹងអូនអោយក្លាយជាប្រពន្ធបង អោយអូនទៅបង្រ្កាបម៉ាក់បង"

"មិនកើតទេដឹង អូនខ្លាចតែគាត់ចូលពេទ្យសង្គ្រោះបន្ទាន់ដោយសារអូនណា "

"កុំធ្វើបាបម៉ាក់បងខ្លាំងពេកមើល "

"អូនមិនចេះធ្វើបាបម៉ាក់ក្មេកទេ "

"ដល់ឡានហើយ តោះបងជូនទៅផ្ទះ "

Skip

"ហឹកៗ ម៉ាក់ៗត្រូវជួយកូនណាម៉ាក់" គ្រាន់តែជេយ៍បោះជំហានចូលផ្ទះបានបន្តិច ក៏ឮសម្លេងមនុស្សស្រីយំ គ្មានអ្នកណាក្រៅពីstellaទេ នាយមិនបានខ្វល់ដើរហួចធ្វើមិនដឹងចូលទៅក្នុងផ្ទះ

"កូនជេយ៍ !" អ្នកជាម្ដាយស្រែកបង្អាក់ដំណើរនាយ

"មកលួងប្អូនភ្លាម! ឯងធ្វើអោយប្អូនយំ" លោកស្រីផាក អោបstellaក្នុងទ្រូងឯនាងក៏កាន់តែយំយែកលើសដើម

"ពួកយើងបែកគ្នាហើយតើ នាងមិនពាក់ព័ន្ធនឹងខ្ញុំទេ !"

"កូន អឺអើ តែខ្លួនឯង ប្អូនគេមិនបានចង់បែក"

"រឿងរបស់នាងតើ ..."

"ជេយ៍ ឯងលែងស្ដាប់ម៉ាក់ហើយមែនទេ ! ម៉ាក់មិនអោយឯងទាក់ទងវា ហ៊ានតែជំទាស់ម៉ាក់...." គាត់និយាយមិនទាន់ចប់ នាយក៏កាត់សម្ដី

"ម៉ាក់មិនបាច់ហាមកូន កូនលែងស្ដាប់ ហើយម៉ាក់ក៏កុំប្រើstyleគំរាមកូនមកទៀតដែរ វាអស់ប្រសិទ្ធភាពហើយ"

"ម៉ាក់លែងគំរាមឯងហើយជេយ៍ តែចាំមើលទៅថាម៉ាក់ធ្វើបាបអាក្មេងនោះយ៉ាងមេច " ឮសម្ដីម៉ាក់នាយហើយ ជេយ៍បោះជំហាន ដើរចូលទៅជិតគាត់

កម្មសិទ្ធិបេះដូង حيث تعيش القصص. اكتشف الآن