Ep48: បងប្រុស

312 34 0
                                    

"ម៉ូរីន ឯងប្រាប់ខ្ញុំមក ! យើមានរឿងអីកើតឡើង?" លោកស្រី ផាក ដើរទៅរក ម៉ាក់របស់ជុងវុន គាត់ចាប់ស្មារបស់ លោកស្រីយ៉ាង អង្រួនបង្ខំអោយនិយាយការពិត លោកស្រីយ៉ាងសម្លឹងទៅរកលោកលី គាត់ងក់ក្បាលបញ្ជាក់ថាព្រមអោយនិយាយ ទើបគាត់ចាប់និយាយ

"ថ្ងៃនោះ ........"

[-In past-

"ម៉ូរីន មករក រីអាន់ណាមែនទេ?"

"ច៎ាស បងស្រី គេនៅផ្ទះឬអត់ ខ្ញុំខានជួបគេចង់មួយឆ្នាំហើយ ព្រោះតែជាប់រវល់ និយាយគ្នាតែតាមទូរស័ព្ទ"

"គេមិននៅទេ ប៉ុន្តែម៉ូរីន បងមានរឿងមួយនិយាយជាមួយឯងបន្តិច"

"បងមានរឿងអី?"

"មកក្នុងបន្ទប់បងសិនមក " គាត់អូសដៃម៉ូរីនចូលក្នុងបន្ទប់

" បងមានអីក៏និយាយមកចុះ "

"បងមានរឿងធំណាស់ បងមិនដឹងថាធ្វើយ៉ាងមេចទេ"

"បងនិយាយមកជួយបានខ្ញុំនឹងជួយ"

"គឺបងកំពុងមានផ្ទៃពោះ "

"បងថាមេច? បងមានផ្ទៃពោះជាមួយអ្នកណា?"

"ជាមួយប្ដីរបស់ប្អូនស្រីខ្លួនឯង តែម៉ូរីនកុំប្រាប់នាងអោយសោះណា បងសុំ មិនចឹងគេសម្លាប់បងមិនខាន ពូកយើងមិនបានផិតក្បត់នោះទេ វាកើតឡើងគ្រាន់តែជាការយល់ច្រលំ ព្រោះយើងស្រវឹងខ្លាំង "

"ខ្ញុំមិនប្រាប់ទេ ប៉ុន្តែកូនបង បងគិតយ៉ាងមេច?"

"បងមិនដឹងទេ បងមានជំងឺបេះដូងប្រហោង មិនអាចទុកកូនបានទេ គ្រូពេទ្យប្រាប់ថា បើបងទុកកូននេះបងនឹងស្លាប់ខ្លួនឯង "

"បងយកគេចេញទៅ !"

"អត់ទេ ម៉ូរីន ឯងមិនទាន់ក្លាយជាម្ដាយគេឯងមិនយល់ទេ បងមិនយកគេចេញដាច់ខាត បងដឹងថាពេលបងសម្រាលគេចេញមក បងនឹងស្លាប់ មិនសំខាន់នោះទេ អោយតែបងបង្កើតគេចេញមក តែបងសុំរឿងមួយពីឯងតែម្យ៉ាងទេ "

កម្មសិទ្ធិបេះដូង Where stories live. Discover now