ភាគបញ្ចប់: ប្រថ្នាជួបគ្រប់ជាតិ

964 59 2
                                    

ភូមិគ្រឹះត្រកូលផាក

រាងតូចច្រឡឹងសម្រស់ស្រស់ស្អាតមិនចាញ់មនុស្សស្រី អង្គុយលើបង់ក្រោមដើមឈើធំមួយ អាល្អិតមានស្នាមញញឹមជាប់ថ្ពាល់មិនរសាត់ទៅណាកំពុងផ្ដោតអារម្មណ៍គូររូបគំនូរយ៉ាងផ្ចិតផ្ចង់ ។

រូបគំនូរដែលជេគបានចំណាយពេលគូរ ជិតរួចរាល់មកហើយ គឺជារូបរបស់គេនិងស៊ុងហ៊ុន តាំងចិត្តថានឹងយកទៅព្យួរជាប់ជញ្ជាំងក្នុងបន្ទប់គេង ។

មិនយូរក៏ឮសម្លេងស្លឹកឈើដែលងាប់ជ្រុះគរគ្នាប្រាវៗហាក់បីដូចជាមាននរណាកំពុងតែដើរពីលើវាសម្ដៅមករកអ្នកដែលអង្គុយគូររូបមិនបានខ្វល់នឹងសម្លេងអ្វី ឡើយ។

"មកលាក់ខ្លួននៅត្រង់នេះទេហ៎ា មិនឃើញនៅទទួលប្ដីមកពីធ្វើការ " ម្ចាស់សម្លេងបន្លឺឡើងខណ:ដៃមាំលូកមកអោបចង្កេះប្រពន្ធថ្នមៗ មិនភ្លេចឆ្មក់ថើបថ្ពាល់របស់ជេគបន្ថយជិតនឹក

"បងមកមិនអោយសម្លេងអូនដឹងមុនដឹងអូនភ្ញាក់ឬអត់!"

"ប្ដីសង្ហាប៉ុណ្ណឹងហើយ អូនភ្ញាក់មើលតែឃើញខ្មោចនោះ"

"សង្ហាអីមុខឡើងចាស់ ! បើអូនជាស្រីបែបកូន5ហើយដឹង !"

"តែអ្នកខ្លះប្រចណ្ឌប្ដីកញ្ចាស់ម្នាក់នេះឡើងវង្វេងរង្វាន់ អូនឯងស្រលាញ់ចាស់ដែរហ្នឹង" នាយផ្លែផ្កាអោយវិញទាំងញាក់ចិញ្ចើមឌឺ

"ចាស់មានជាតិមែនទេប្រពន្ធសម្លាញ់ " ឃើញជេគស្ងាត់មាត់ នាយក៏ញ៉ោះបន្ត អោយរាងតូចខឹងលើសដើម

"កុំមកតាប៉ែដាក់អូន"

"ចាស់ខ្ទិះណាស់ណា "

"អាកាហ៊ុន អាកញ្ចាស់នេះ ចេញអោយឆ្ងាយ!!" ជេគអត់មិនបានចង់តែទះនាយអោយបែកមាត់ ផ្លែផ្ការងូវក្បែរត្រចៀកគេ អោបរឹតចុះឡើងៗរកធ្វើស្អីមិនបាន

"បើបងចាស់មានតែអូនជរា "

"សាច់គេនៅរលោងដូចក្មេង18នៀក ចាស់ឯណាដូចបងនោះ "

"ក្មេង18 ប្ដីចាស់ចាប់រំលោភស៊ូមិនរួចផង យំស្រែកឡើងវេទនា មិនអោយបងថាអូនជរាយ៉ាងមេចហ៎ា"

"ស្អប់តាឯងណាស់!" ជេគប្រកែកមិនឈ្នះបានត្រឹមសម្លក់នាយសឹងជ្រុះគ្រាប់ភ្នែក ឯស៊ុងហ៊ុនគិតតែធ្វើមុចច្រលើមដាក់គេមិនចេះចុះញ៉ម

កម្មសិទ្ធិបេះដូង Donde viven las historias. Descúbrelo ahora