Ep17: បងសម្លាញ់

446 45 0
                                    

"ញ៉ាំទឹកដោះគោសិនទៅ " ជេគយកទឹកដោះគោមួយកែវដាក់លើតុក្បែរស៊ុងហ៊ុនដែលកំពុងតែឈ្ងោកចម្លងមេរៀនអោយជេគ នាយងើបមុខមកមើលជេគបន្តិចទើបតប

"បងផឹកតែកាហ្វេខ្មៅទេ ទឹកដោះគោអូនញ៉ាំខ្លួនឯងទៅ "

"អូនមិនបានជាចាប់អារម្មណ៍ទៅ..តែ..អូនយកមកអោយហើយ បងញ៉ាំទៅណា មិនចឹងអូនអន់ចិត្តស្លាប់ហើយ "

"ចឹងទៅឆុងកាហ្វេអោយបងជំនួសមក ហើយទឹកដោះគោអូនញ៉ាំទៅ យ៉ាងមេច??"

"ហ្អឹម ចាំមួយភ្លែតណា " ជេគក៏ទៅផ្ទះបាយ ទៅនិងកាហ្វេអោយនាយបាត់ទៅ ឯស៊ុងហ៊ុនក៏សំងំកត់មេរៀនបន្ត

10នាទីក្រោយ

"កាហ្វេបងសម្លាញ់~~" ជេគឆុងកាហ្វេអោយនាយរួចរាល់យកមកដាក់លើតុរបស់ស៊ុងហ៊ុននាយដកភ្នែកពីសៀវភៅសម្លឹងមកនាយតូច ព្រោះចាប់អារម្មណ៍សព្វនាមដែលជេគហៅខ្លួន

"អូនហៅបងថាមេច??" ស៊ុងហ៊ុនទាញជេគមកក្បែរខ្លួនដៃស្រវាអោបចង្កេះជេគ

"អូនហៅថា..បងសម្លាញ់យ៉ាងមេចហ៎?? បងមិនចូលចិត្តមែនទេ??" ជេគសួរនាយ ស៊ុងហ៊ុនបានត្រឹមបង្ហាញស្នាមញញឹមចេញមក

" ហៅបែបហ្នឹងហើយ បងចូលចិត្តវាពិរោះ "

"បងសម្លាញ់ " ជេគក៏បន្តហៅនាយ បបូរមាត់អោនទៅផ្ដិតលើថ្ពាល់របស់ស៊ុងហ៊ុនបន្តិចអោយជាកម្លាំងចិត្ត ក្មេងមាត់រឹងដូចគេ ពេលដែលកាច់រឹកក៏គួរអោយស្រលាញ់មួយបែប តែពេលដែលផ្អែមល្ហែមបែបនេះក៏គួរអោយស្រលាញ់ទៅមួយបែប អោយដកចិត្ត នឿយណាយឈប់ស្រលាញ់យ៉ាងមេចទៅ បើរាល់ថ្ងៃនេះ នាយសឹងតែលេបគេចូលពោះទៅហើយនោះ

"កាហ្វេផ្អែមណាស់ថ្ងៃនេះ " បន្ទាប់ពីទទួលបានស្នាមថើបពីសំណព្វចិត្តហើយ ក៏ឈោងដៃកាន់កាហ្វេមកក្រេបបន្តិច

"អូនដាក់ស្ករតាមតែម៉ាដោះប្រាប់គាត់ថារាល់ដងបងដាក់ស្ករប៉ុណ្ណឹង ហើយមេចក៏នៅផ្អែមទៀត??"

"មកពីអូនអ្នកធ្វើ ទើបកាហ្វេវាផ្អែម កុំឆោតពេក !" នាយនិយាយហើយផឹកកាហ្វេបន្ត

"អេ៎ មកពាក់ព័ន្ធអីនឹងអូន .." នាយតូចរអ៊ូរងូវម្នាក់ឯង ទាំងមុខក្រហម ស៊ុងហ៊ុមិនចាប់អារម្មណ៍នឹងគេ ព្រោះតែរវល់កត់មេរៀន ទើបអ្នកដែលអង្គុយក្បែរធ្វើមុខស្មឿកៗ អផ្សុក មិនចង់រំខាននាយទេ តែគ្មានអារម្មណ៍ថាទៅធ្វើអីកែអផ្សុក

កម្មសិទ្ធិបេះដូង Où les histoires vivent. Découvrez maintenant