ច្រើនថ្ងៃកន្លងផុតទៅ ក៏ដល់ថ្ងៃចូលរៀនវិញ អ្នកទាំងបួនត្រូវត្រឡប់ទៅសេអ៊ូលវិញ លែងបាននៅសប្បាយនៅទីនេះទៀតហើយ ។
"អ៊ំប្រុស អ៊ំស្រី ខ្ញុំលាទៅសិនហើយណា មានឱកាសលើកក្រោយនឹងមកលេងទៀត " ជេគ លើកដៃសំពះលាវ័យចំណាស់ទាំងពីរជាមួយជុងវុន ឯជេយ៍និងស៊ុងហ៊ុន រវល់លើកវ៉ាលីដាក់ឡាន រួចរាល់ទើបប្រញាប់រត់មកលាចាស់ៗដែរ ។
"សុខសប្បាយតាមផ្លូវណាក្មេងៗ មកលេងអ៊ំពេលណាក៏បានដែរ ខាងនេះទទួលបានគ្រប់ពេល "
"ពួកយើងលាគ្រប់គ្នាហើយ " ជេគនិយាយបន្ទាប់ពីចូលទៅអោបលោកទាំងពីររួចរាល់ទើបលើកដៃលា
"ទៅចុះ សុវត្ថិភាពតាមផ្លូវ "គាត់លាក្មេងៗជាលើកចុងក្រោយពីក្រោយខ្នងពួកគេដែលកំពុងដើរចូលទៅក្នុងឡាន បើកចេញទៅមិនភ្លេចបើកបញ្ចក់មករាដៃលាជាលើកចុងក្រោយទៀត ។
Skip
ធ្វើដំណើររយ:ពេល4ម៉ោង ទើបមកដល់សេអ៊ូល រថយន្តខ្មៅរលោងស្រិលបត់ចូលដល់ភូមិគ្រឹះត្រកូលផាក ឈប់សំចតនៅពីមុខភូមិគ្រឹះនេះ ទើបឃើញអ្នកបម្រើ3 4 នាក់នាំគ្នារត់មក ចាំយកវ៉ាលីចៅហ្វាយចូលក្នុងផ្ទះ។
"ស៊ុងហ៊ុនអូនអាចជិះឡានបងសិនតើបានទេ?" មកដល់មុខភូមិគ្រឹះភ្លាម ជេគបែរជាមិនចុះពីឡានបែរជា សុំស៊ុងហ៊ុនអោយខ្លួនបានបើកឡាន ទំនងជាទៅក្រៅ
"អូនចង់ទៅណា?"
"អូនទៅផ្ទះបន្តិច "
"បងជូនអូនទៅក៏បានដែរ ចាំបាច់បើកខ្លួនឯងធ្វើអី"
"បងបើកមកច្រើនម៉ោងហើយ បងប្រាកដជាហត់ អូនមានរឿងផ្ទាល់ខ្លួន អូនទៅក៏មិនយូរ មិនរំខានដល់បងនោះទេ " រាងតូចតបទៅវិញ ព្រោះមិនចង់អោយស៊ុងហ៊ុនជូនទៅ នាយងក់ក្បាលព្រមតាមសំណើរប្រគល់សោរឡានអោយទៅជេគ
"ប្រយ័ត្នប្រយែង កុំទៅយូរពេក ប្ដីនឹក "
"អូនដឹងហើយ ជុប" ជេគទទួលសោរឡានពីស៊ុងហ៊ុនលោមុខទៅថើបយកចិត្តអ្នកជាសង្សាបណ្ដូលចិត្ត ទើបស៊ុងហ៊ុនចុះពីឡាន អោយជេគបើកឡានទៅខ្លួនឯង
Skip
"កូនជេគ មកវិញហើយហ៎កូន " គ្រាន់តែឃើញមុខកូនប្រុសភ្លាម អ្នកជាម្ដាយរត់មកអោបទាំងនឹករលឹក ប៉ាជេគមិននៅទេថ្មាលនេះគាត់នៅធ្វើការនៅឡើយ រាងតូចលើកដៃអោបម្ដាយវិញដោយក្ដីនឹករលឹកដូខគ្នា
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅