Ep31: គាត់មានសង្សា3 4 ក៏មិនអីដែរ

285 33 0
                                    

Night

"Jungwon good night ណា " ទឹកមុខជេយ៍ពេលនេះ ព្យាយាមញញឹមទាំងមុខរកតែយំចេញមកម្ដងៗ ជុងវុនមិននិយាយរក មិនមើលមុខ គេមិនដឹងខ្លួនឯងបានធ្វើអីខុស ពេលនេះជូនគេមកផ្ទះ ចុះពីឡានគេដើរចូលផ្ទះបាត់ អោយនាយនិយាយgood nightម្នាក់ឯង ញញឹមម្នាក់ឯងដូចនិយាយជាមួយខ្យល់អាកាស ។

ជេយ៍ចេញពីឡានមកឈរនៅខាងក្រៅមុខផ្ទះជុងវុន នាយព្យាយាមផ្ញើសារផង ខលផង ជុងវុមិនទទួលទូរស័ព្ទមិនចូលមើលសារ

"Jungwon មេចក៏អូនមិននិយាយរកបង ?"

"បងខុសអី អូនប្រាប់មក?"

"ជុង? "

"បងសុំទោសៗៗ " (សុំទោសតែអត់ដឹងថាខុសអីថេ)

"ជុង ទទួលទូរស័ព្ទបងបន្តិចមក "

"មិនទទួលក៏មិនអីដែរ ចេញមកជួបបងក៏បាន បងនៅមុខផ្ទះអូនណា "

"Wonie បងសុំទោសហើយ និយាយរកបងវិញមក"

"មេឃរកភ្លៀងហើយ អូនមិនទាន់ឈប់ខឹងបង បងមិនទៅផ្ទះទេ !"

"ជុងវុន!! " ជេយ៍ផ្ញើសារសឹងសឹកក្រញ៉ គេមិនចូលមើល តែម្ដងនេះគេចូលមើលហើយ នាយខំតែញញឹម តែជុងវុនលុបឆាតចោលខ្ទេច ។ (☹️)

មេឃភ្លៀងចាប់ផ្ដើមបង្អុរធ្លាក់ចុះមក ជេយ៍អង្គុយផ្អែកឡានមិនហ៊ានចូលទៅក្នុងឡាន សុខចិត្តអោយភ្លៀងធ្លាក់មកត្រូវទទឹកជោគអស់ទាំងខ្លួន ព្រោះតែកំពុងយំ ទើបសុខចិត្តអោយត្រូវភ្លៀង ដើម្បីកុំអោយអ្នកណាដឹងថាគេយំ កូនប្រុសមិនងាយយំទេ តែគេយំសម្រាប់មនុស្សដែលអាចធ្វើអោយគេទន់ខ្សោយបាន នោះគឺជាមនុស្សដែលគេស្រលាញ់ ។

ភ្លៀងធ្លាក់មិនដាច់គ្រាប់ ជេយ៍អង្គុយហាលភ្លៀងអោនមុខចុះ ព្យាយាមគិតថាខ្លួនឯងខុសអី (ភ្លើមេស🙄រកនឹកមិនឃើញ )

"មេចមិនទៅផ្ទះ ?" សម្លេងតូចដែលស្គាល់ច្បាស់ថាជាម្ចាស់ចិត្ត មកឈរចំពោះមុខនាយទាំងកាន់កាន់ឆ័ត្រការពារភ្លៀង ជេយ៍គ្រាន់តែឃើញជុងវុនភ្លាមក្រោកមកអោបយ៉ាងណែន

"បងសុំទោសៗ បងសុំទោស ៗៗៗ " នាយនិយាយតែសុំទោសទន្ទេញជាប់មាត់ក្បែរត្រចៀកជុងវុន

កម្មសិទ្ធិបេះដូង Onde histórias criam vida. Descubra agora