"ស៊ុងហ៊ុនមកធ្វើអីក្នុងបន្ទប់ប៉ា ?? "លោកជីស៊ុគចេញពីបន្ទប់ទឹកមកឃើញស៊ុងហ៊ុននៅក្នកងបន្ទប់របស់គាត់ធ្វើរឹកភិតភ័យ ចេញមក
"ប៉ា..មកស្ងាត់ៗមិនអោយដំណឹង កូនភ្ញាក់ណា "
"ប៉ាមិនដឹងថាមានមនុស្សនៅក្នុងបន្ទប់ប៉ា "
"កូនមកហៅប៉ាទៅញ៉ាំបាយទេ មិនបានមកធ្វើអីទេ"
"អញ្ចឹងប្រញាប់ចេញទៅ ប៉ាទៅឥលូវហើយ"
"បាទ ..." ស៊ុងហ៊ុនមិននៅយូរ នាយចេញទៅខាងក្រៅ ប៉ុន្តែគេមិននៅផ្ទះ ឡើងឡានចេញទៅក្រៅយ៉ាងលឿន ។
Skip
"លោកនាយបញ្ជូនឯងមក ឯងចេះធ្វើស្អីខ្លះមក
?" លោកប៉ូលីសសង្ហា K amandaឈរជ្រែងហោប៉ៅមើលអ្នកដែលមកធ្វើជាជំនួយការរបស់ខ្លួន ប៉ុន្តែរឹកដូចស្ដេច ញ៉ាំនំកញ្ចប់មើលទៅកុំព្យូទ័រ លើកជើងគងអន្ទាក់ខ្លារាងលេខបួន ហើយពាក់កាសស្ដាប់ចម្រៀងធ្វើមិនដឹង"បញ្ជូនមកអោយមកធ្វើកញ្ជះលោកអោយលោកប្រើ"
"សម្ដីឯងនេះពូថៅជាប់ក្បាលទើបសម "
"សរសេើរពេកហើយ គ្មានលុយអោយទេ " គេតបវិញហីៗ ទាំងមាត់កំពុងទំពារនំ
" មិនគិតណែនាំខ្លួនអោយយើងស្គាល់ទេ?"
"ឈ្មោះ Taki ជាជនបង្កប់នៅB.R.I តែមិនដឹងចង្រៃស្អីមកអោយដើរតាមលោកប៉ូលីសទៅវិញ"
"ឯងចូលធ្វើការប៉ុន្មានឆ្នាំហើយ?"
"បានមួយខែ "
"មេឯងប្រាប់ឯងអោយណែនាំខ្លួនអញ្ចឹងមែនទេ?"
"ជនបង្កប់ត្រូវណែនាំខ្លួនច្បាស់លាស់អោយគេដឹងដែរមែនទេ?"
"ឯងនេះចំមែនហើយ!!" នាយសង្ក្រឺតធ្មេញ ខឹងនឹងគេដែលតមាត់មិនចេះចាញ់
"បងK " សម្លេងចេញពីមាត់ទ្វា ស្គាល់ថាជា ផាក ស៊ុងហ៊ុន
"យ៉ាងមេចហើយ??" K
"ដាក់កាមេរ៉ា រួចរាល់ហើយបង "
"Taki បើកកុំព្យូរទ័រ ឯងជាអ្នកចាំមើលសភាពនៅភូមិគ្រឹះ ថតសម្លេងផាគ ជីស៊ុគទុកបើគេនិយាយកិច្ចការសំខាន់ " K
"អូខេបាទ " តាគីបើកកុំព្យូរទ័របង្ហាញបរិវេណបន្ទប់ប្រជុំរបស់លោកជីស៊ុគ ស៊ុងហ៊ុនខំចូលទៅលួចសោរក្នុងបន្ទប់គាត់ដើម្បីចាក់ចូលទៅដាក់កាមេរ៉ា ព្រោះឃើញគាត់នាំកូនចៅចូលទៅក្នុងនោះពីរថ្ងៃហើយក្រែងថាប្រជុំរឿងសំខាន់
VOCÊ ESTÁ LENDO
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅