"ពួកគេស្រលាញ់គ្នាហើយ" ជុងវុននិយាយជាមួយជេយ៍ពេលដើរបណ្ដើរគ្នាចេញពីមន្ទីរពេទ្យ នៅជាមួយ ជេគ និង ស៊ុងហ៊ុន ពីព្រឹករហូតដល់ល្ងាច អង្គុយមើលគេស្វីត ទម្រាំតែដាច់ចិត្តមកផ្ទះ ។
"យ៉ាងមេចចង់មានដែរហ៎?"
"មានឯណាគ្រាន់តែសប្បាយចិត្ត គូរគេឡើងសមគ្នា"
"យើងពីរនាក់ក៏សមគ្នាដែរតើ ខ្ចីយើងបណ្ដើរសិនក៏បាន" ជេយ៍និយាយលេងសើចជាមួយនឹងជុងវុនតែបើអោយស្មាន គេនិយាយមែនបន្លំលេងនោះទេ
"មានសង្សាអោយដឹងមានសង្សា កុំមករលាម"
"ជុងទៅញ៉ាំអីជាមួយគ្នាទេ ឃ្លានណាស់ "នាយបង្វែររឿងនិយាយ បើជ្រុលជាលែងស្អប់គ្នាហើយ គួរតែមានរឿងល្អជាមួយគ្នា ប្រសើរជាងរំលឹកតែរឿងចាស់ៗ
"ចេញលុយអោយមក "
"បានតើ ចឹងតោះ "ជេយ៍ញញឹមបន្តិច មុននឹងកៀកកក្មេងដែលមានកម្ពស់ទាបជាងនាយ ដើរទៅរកឡានដូចជាមិត្តភក្តិគ្នាយ៉ាងចឹង
Skip
"នេះញ៉ាំអោយច្រើនៗទៅ " ជេយ៍នាំជុងវុន មកហាងស៊ុបមួយកន្លែងដែលទើបតែបើកថ្មីតែក៏ល្បីថាឆ្ងាញ់ ទើបបបួលគ្នាមកសាក
"ប្រយ័ត្នអស់ខ្លួនឯងទៅ " ជុងវុននិយាយឡើង នាយចាប់សាច់ ចាប់ប្រហិតពីចាននាយដាក់តែចានជុងវុនរហូត
"ឯងឥលូវស្គមណាស់ មើលដូចមិនដែលញ៉ាំបាយ មេចមិនដឹង ខំញ៉ាំទៅ កុំប្រកែក "
"លោកក៏ស្គមដែរ ញ៉ាំច្រើនដូចគ្នាទៅ " ជុងវុនចាប់សាច់ពីចានខ្លួនដាក់ចានរបស់ជេយ៍វិញដូចគ្នា
"ថាឯងគួរតែញ៉ាំអោយច្រើនទៅ" នាយចាប់សាច់ដាក់ចានជុងវុន
"លោកក៏ញ៉ាំច្រើនដែរទៅ "
"ឯងនឹងហើយ គួរញ៉ាំអោយច្រើន" ទាំងពីរនាក់ដួសសាច់ដាក់ចានគ្នាទៅវិញទៅមក ប្រកែកគ្នាចចែសរៀងខ្លួន គិតតែពីដួសដាក់គ្នាទៅវិញទៅមកមិនដឹងពេលណាបានញ៉ាំ (បោះអោយឆ្កែស៊ីទៅbro😔)
"ន៎ែ ហាមដួសដាក់ចានយើងណា" ជេយ៍លើកចានចេញកុំអោយជុងវុន ចាប់សាច់ដាក់ចានគេ
"ញ៉ាំខ្លួនឯងទៅ ឬក៏ចង់អោយយើងបញ្ចុកហ៎ា" ជេយ៍
"ញ៉ាំក៏បានដែរ " ជុងវុនលែងប្រកែក យ៉ាងណាក៏ឃ្លានហើយ នៅតែបែបហ្នឹងទៀត មិនដឹងថាបានញ៉ាំឬអត់ទេ
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅