Ring Ring
សម្លេងទូរស័ព្ទរោទ៍ចោលនៅលើតុ ជុងវុនក៏ចេញពីបន្ទប់ទឹកល្មម គេឈោងដៃយកទូរស័ព្ទមកមើលលេខអ្នកដែលខលមកទាំងដាក់ខ្លួនអង្គុយលើគ្រែ។
"ជេយ៍ ខលមក " នាយតូចប្រញាប់ចុចទទួល
"ជុង ..." សម្លេងសុភាពរបស់នាយហៅឈ្មោះអ្នកម្ខាងមុន ជុងវុនចាប់ផ្ដើមកត់សម្គាល់ថានាយចាប់ផ្ដើមប្លែកត្រឡប់មកដូចពីមុនវិញទាំងគេមិនដឹងមូលហេតុថាហេតុអីជេយ៍បែបនេះ
"កើតអីបានខលមក?"
"គឺ .អផ្សុកទើបចង់រកអ្នកជជែក "
"ចុះសង្សានោះ មិននិយាយជាមួយនាងទៅ"
"ចង់និយាយជាមួយឯងជាង ..."
"ចង់និយាយជាមួយធ្វើអី ? ឡប់ទេដឹង "
"នឹក នឹងណា " ពាក្យថានឹក មិនសមចេញពីបបូរមាត់នាយ មេចក៏គេកាន់តែប្លែកៗបែបនេះ
"នឹកស្អី មិនត្រូវជាស្អីនឹងគ្នាផង "
"នឹកក្នុងឋាន:ជាមនុស្សដែលជាស្នេហាដំបូង "
"កុំនិយាយតែផ្ដាសបានទេ "
" ហ្អឹម ញ៉ាំបាយហើយនៅ " ជេយ៍បែរជាប្ដូរប្រធាបទព្រោះមិនចង់អោយការសន្ទនាត្រូវរអាក់រអួល ដោយសារតែអារម្មណ៍យ៉ាប់ៗ ទើបមិនរំលឹក
"រួចហើយ ចុះលោក ហើយ....របួសនោះ ??"
"មិនអីទេ វាឈប់ហើមហើយ ព្រោះមិនបានដើរទៅណា តែបន្តិចទៅក្រៀមហើយ "
"ល្អហើយ សង្ឃឹមថា ជាអោយទាន់ប្រលងឆមាស"
"វាប្រាកដជាចឹងហើយ ...និយាយចឹង ជុងវុនហ៎ា "
"យ៉ាងមេច "
"ឯង..មានសង្សាថ្មីឬនៅ ..សុំទោសដែលសួរ "
"អត់មានទេ សួរធ្វើអី ..."
"ចុះជុង ឈប់ស្រលាញ់ខ្ញុំឬនៅ ?...."
"......................" ជុងវុនមិនបានតប នាយហាក់ដូចជាក្លាហានសួរមកផុយៗតែម្ដង ខ្លួនឯងមានសង្សាហើយ មកសួរស្អីបែបហ្នឹង
"សួរធ្វើអី ?"
"សួរមកពីចង់ដឹង ..."
"ចុះមិនសាកសួរខ្លួងសិនទៅ ថានៅស្រលាញ់ខ្ញុំឬអត់?!🙄"
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅