Ep10:ដើម្បីអូនបងធ្វើបាន

548 53 0
                                    

ថ្ងៃត្រង់ឈាងចូលមកដល់ ស៊ុងហ៊ុនត្រឡប់មកមន្ទីរពេទ្យវិញ ដោយមានអង្គរក្សដើរតាមជានិច្ច ។ ក្នុងដៃមានស្បោងដាក់សម្លៀកបំពាក់ របស់របរប្រើប្រាស់មួយចំនួន និងចំណីចំណុក ដែលទិញអោយជេគ នាយមិនចង់ត្រឡប់ទៅផ្ទះវិញច្រើនបកក៏យករបស់មកច្រើនសាគួរទុក។

"បងមកហើយ " កម្កោះសង្ហាដើរចូលបន្ទប់របស់ជេគទាំងញញឹមស្រស់ពីចម្ងាយ

"លោកពូអ្នកមីងទើបតែចេញទៅវិញមុននេះទេ បងប្រុសកីមកល្មម " ជុងវុន

"អាល្អិត គ្រូពេទ្យមកពិនិត្យគេម្ដងឬនៅ?"
លើ
"រួចហើយ ហើយជុងវុនក៏បញ្ចុកបបរគាត់រួចអោយគាត់លេបថ្នាំហើយក៏គេងលក់បាត់ទៅ "

"បងអរគុណហើយណា ដែលនៅមើលគេជំនួសបង"

"គាត់ក៏ជាមិត្តខ្ញុំដែលតើ បងមកហើយ ចឹងខ្ញុំសុំទៅផ្ទះម្ដង ម៉ាក់ខលរកអោយទៅជួយមើលphamarcyជំនួសគាត់បន្តិច ខ្ញុំលាបងហើយណាផ្ញើបងជេគផង "

"មិនអីទេ ទៅចុះ "

"លាហើយ បាទ " ថាហើយក៏ត្រឡប់ទៅវិញ ទុកតួនាទីអោយស៊ុងហ៊ុន វិញម្ដង ។

"អៅ ភ្ញាក់ហើយ " នាយរៀបបបរដាក់ថាស ពេល ជេគភ្ញាក់ពីគេង ទើបទៅជួយលើកខ្លួនតូចនោះអោយអង្គុយទម្រេតខ្លួននឹងគ្រែ ដើម្បីស្រួលបញ្ចុកបបរ

"ដល់ម៉ោង ញ៉ាំបបរហើយ នឹងអាលលេបថ្នាំ ចាំបងបញ្ចុក " ស៊ុងហ៊ុននិយាយទាំងលេងក្បាលគេថ្នមៗ មិនភ្លេចថើបថ្ងាសគេមើលតែជេគជាកូនក្មេងអាយុ5ឆ្នាំ

"លោកដៃកើតអី?" ជេគប្រទះឃើញដៃរបស់នាយមានបិទបង់បិទដំបៅជាច្រើនកន្លែង នៅម្រាមដៃ និងកដៃ មិនដឹងថាទៅត្រូវនឹងអីមក

"អត់មានអីទេ របួសសើស្បែកតើ "

"ប្រាប់មកថាទៅត្រូវនឹងអី ?"

"បងរលាកទឹកក្ដៅនឹងណា រឿងកំប៉ិកកំប៉ុកកទៅខ្វល់ មកញ៉ាំបបរសិន បងខំធ្វើមកអោយណា " ស៊ុងហ៊ុនជ្រុលមាត់ប្រាប់គេថាខ្លួនជាអ្នកធ្វើបបរអោយជេគញ៉ាំ បំណងថាមិនចង់ប្រាប់នោះទេ ក្រែលោក ជេគសើច បើសិនជារសជាតិពិបាកទទួលយក ព្រោះវាជាលើកទីមួយ នាយមិនដែលចូលចង្ក្រានបាយអោយកម្មខ្លួនបែបនេះទេ

កម្មសិទ្ធិបេះដូង Where stories live. Discover now