ព្រឹកព្រាងសុរិយារះឡើងពីទិសខាងកើត ថ្ងៃនេះអាកាសធាតុល្អខុសសព្វមួយដង សន្សើមដែលធ្លាក់កាលពីយប់បានធ្វើអោយស្លឹកឈើលាស់ត្រួយថ្មីយ៉ាងស្រស់បំព្រងខៀវខ្ចីពេញដើម មានសម្លេងសត្វយំអឺងកងនៅលើសំបុកញ៉ាំងពេលព្រឹកព្រហាមអោយកាន់តែស្រស់ស្រាយ ។
"ក្រោកហើយ ចុះមកញ៉ាំអាហារពេលព្រឹកសិនមក"អ្នកស្រី ស៊ីម សូរីន កំពុងរៀបចំអាហារពេលព្រឹកនៅខាងក្រោម ក្រោយឃើញជេក និង ស៊ុងហ៊ុន ចុះពីបន្ទប់ក៏ប្រញាប់ហៅគេអោយមកញ៉ាំអាហារ ប្ដីរបស់គាត់ចេញទៅធ្វើការតាំងពីព្រលឹមមិនបាននៅរួមតុជាមួយ ព្រោះមានប្រជុំសំខាន់។
"ឆាប់នាំគ្នាញ៉ាំទៅ ណាទាន់នៅក្ដៅៗ អ្នកកម្លោះអាចញ៉ាំបានទេ ធម្មតាយើងញ៉ាំបបរសម្រាប់អាហារពេលព្រឹកបែបនេះឯង សាមញ្ញៗតែប៉ុណ្ណឹង"
"មិនអីទេ អរគុណណាស់ខ្លាំងណាស់ហើយ ដែលយកចិត្តទុកដាក់នឹងខ្ញុំ " ស៊ុងហ៊ុន ញញឹមគួរសម តាមពិតនាយតែងតែផឹកកាហ្វេសម្រាប់អាហារពេលព្រឹក ហើយក៏អត់ចេះញ៉ាំបបរដែរ តែត្រូវធ្វើចិត្តមិនចង់អោយម្ចាស់ផ្ទះអន់ចិត្ត (បបរសោះមិនចេះដែរ-,-)
"មិនអីទេៗ កុំក្រែងចិត្តអី តាមសប្បាយចុះណា"
ពេលវេលាអាហារពេលព្រឹកកន្លងទៅមួយសន្ទុះលោកស្រីសូរីន ក៏ស្រាប់តែនឹកឃើញ
"ពុទ្ធោហឺយ !"
"ម៉ាក់ៗ ម៉ាក់កើតអី??" ជេក កំពុងតែឈ្ងោកញ៉ាំបបររបស់គេ ក៏សួរអ្នកម៉ាក់ទាំងបារម្ភ នៅសុខៗក៏ស្រាប់តែធ្វើភ្ញាក់ដូចភ្លេចអ្វីម្យ៉ាង
"ម៉ាក់ភ្លេចយកអាហារទៅអោយលោកតាកូន ស្លាប់ហើយ លោកតាឃ្លានស្ងួតក្រពះមិនខាន !"
"អុស កូនក៏ភ្លេចអោយឈឹងទៅ !"
"នាំគ្នាញ៉ាំទៅ ម៉ាក់យកទៅអោយលោកតាបន្តិច"
"ជេក ក្រែងថាមានរឿងនិយាយជាមួយលោកតា?"ស៊ុងហ៊ុន កេះដៃជេកថ្នមៗនរំលឹករឿងដែលចង់សួរ
"មែនហើយ ម៉ាក់ ម៉ាក់ពិសារចុះទុកអោយកូនយកទៅវិញ " ជេក ក្រោកឈរ នាំម៉ាក់គេដែលដើរទៅផ្ទះបាយបានប៉ុន្មានជំហ៊ាន អោយមកអង្គុយវិញ ហើយទាញដៃស៊ុងហ៊ុន យកអាហារទៅអោយលោតាជាមួយគ្នា ។
ESTÁS LEYENDO
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅