Ep3 :ប្រលាក់ស្នាមថើប

695 63 0
                                    

ជេកនាំស៊ុងហ៊ុន មកដល់ផ្ទះរបស់ខ្លួន មេឃងងឹតកាន់តែខ្លាំងហើយ ប៉ាម៉ាក់គេឈរចាំនៅមុខផ្ទះព្រោះតែបារម្ភ ដែលបាត់កូនយូរទាក់ទងមិនបាន។

"កូនជេក ទើបមកពីណា ហើយកូននាំអ្នកណាមកនឹង??" អ្នកជាម្ដាយ សួរនាំកូនប្រុសដោយក្ដីបារម្ភ

"កូនយឺត ព្រោះតែជួយនាយម្នាក់នេះ គេត្រូវគេតាមសម្លាប់ "

"ត្រូវគេតាមសម្លាប់? មកប្រញាប់ចូលផ្ទះ !" ប៉ារបស់ជេក មើលទៅនាយសង្កេតឃើញឈាមដែលហូរឈាមតក់ៗស្រក់នៅលើដីក៏ប្រញាប់នាំគេចូលក្នុងផ្ទះ។

"អូន ទៅយកទឹកល័ក្ខក្រហមមកអោយបង "

"បានមកហើយបង "អ្នកជាប្រពន្ធប្រញាប់រូតរះយកមកអោយលោក ស៊ីម លោកចាក់ថង់អោយធ្លុះហើយដើរសម្រក់ទឹកលក្ខនោះអោយហួសផ្ទះខ្លួនដើម្បីបង្វែរដាន បើពួកឃាតុករមករកនាយតាមស្នាមឈាម គេនឹងមិនចាប់អារម្មណ៍ផ្ទះលោក ។ រួចរាល់ក៏នាំគ្នាចូលផ្ទះចាក់សោរយ៉ាងរៀបរយ

"អាកម្លោះ មកលាងរបួសចេញ" លោក ស៊ីម យកប្រដាប់ប្រដាលាងរបួសមក ចាត់ការឃាត់ឈាម ដាក់ថ្នាំរុំបង់អោយនាយ យ៉ាងប្រញាប់

"ប្រសើរណាស់ ដែលគ្រាប់កាំភ្លើងមិនបានទម្លុះស្បែកអាកម្លោះឯង មិនចឹង បានវះឆៅមិនខាន "

"អរគុណ អ្នកគ្រប់គ្នាណាស់ ដែលជួយសង្រ្គោះខ្ញុំ" នាយ កម្លោះ លើកដៃសំពះ ប៉ាម៉ាក់របស់ជេក ដែលមេត្តាដល់នាយ អ្នកទាំងពីរក៏ងក់ក្បាល ញញឹមស្រាលៗដាក់គេ

"មិនអីនោះទេ យប់ហើយគេងនៅទីនេះចុះ ក្រែងលោកពួកវា មកតាមរក " ម៉ាក់ជេកស្រដីឡើង ឃាត់នាយអោយនៅស្នាក់ទីនេះមួយយប់សិន

"ខ្ញុំមិនហ៊ាននរំខានខ្លាំងនោះទេ ខ្ញុំខ្លាចចិត្តណាស់"

"កុំស៊ីជោរពេក អោយដេក ក៏ដេកទៅ !!" ជេក និយាយកំបុតកំបុយដាក់នាយ ឆ្លៀតសម្លក់តិចៗមិនដឹងជាគួរសមស្អីទេស បែបចង់ស្លាប់ខ្លាំងហើយមើលទៅ

"កុំទៅប្រកាន់គេអី គេមាត់អាក្រក់តែប៉ុណ្ណឹង" ម៉ាក់ជេក

"មិនអីទេ គួរអោយស្រលាញ់សឹងស្លាប់ហើយ " ស៊ុងហ៊ុន និយាយឮៗអោយម្ចាស់ខ្លួនគេឮ ហើយនៅញញឹមច្រលឺមមកទៀត

កម្មសិទ្ធិបេះដូង Unde poveștirile trăiesc. Descoperă acum