"អោយថ្នាំសម្រើបមកយើងធ្វើអី?" នាងគ្រាន់តែឮថាជាថ្នាំសម្រើបបម្រុងបោះចោលតែstellaចាប់ដៃនាងជាប់
"នេះជារបស់ដែលឯងត្រូវធ្វើ"
"អោយយើងធ្វើស្អីជាមួយថ្នាំហ្នឹង??"
"ធ្វើយ៉ាងមេចក៏ដោយ អោយមិត្តរបស់ឯង និងអាក្មេងនោះ ជួបគ្នា ហើយឯងត្រូវដាក់ថ្នាំនេះអោយពីរនាក់នឹងផឹក ឯងត្រូវធ្វើអោយបាន "
"យើងមិនធ្វើរឿងស្មោគគ្រោកអស់ហ្នឹងទេ! អាស៊ុងវាជាមិត្តយើង ឯងអោយយើងទៅធ្វើបែបហ្នឹងមិនបានទេ !" លីអឺគ្រវីក្បាលមិនធ្វើ វាមិនល្អនោះទេ ហេតុអីក៏ជានាងដែលត្រូវធ្វើបែបដាក់មិត្តភក្ដិខ្លួនឯង
"បើឯងចង់អោយវានៅហៅឯងថាមិត្ត ឯងត្រូវធ្វើតាមយើង មិនចឹងឯងនឹងលែងមានវាជាមិត្តមិនខាននោះទេ!"
"ឯងចង់ធ្វើស្អី??"
" យើងដឹងថាឯងគិតយ៉ាងណាចំពោះវា យើងនឹងធ្វើអោយវាស្អប់ឯង រហូតមិនចង់ឃើញសូម្បីមុខរបស់ឯង ឯងដឹងហើយមែនទេ ថាបើវា ដឹងថាឯងស្រលាញ់វា ឯងនឹងត្រូវវាស្អប់មិនខានទេ !"
"មេចក៏ឯងអាក្រក់ខ្លាំងយ៉ាងនេះហ៎ា stella!!"
"យើងមិនខ្វល់ ! ឯងដឹងថាយើងអាក្រក់ល្អហើយ ព្រោះបើឯងមិនធ្វើតាមយើងនិយាយ យើងនឹងធ្វើអោយវាស្អប់ឯង លែងទុកឯងជាមិត្តតទៅទៀតឯងសាកទេ!!?" លីអឺរារែកក្នុងចិត្ត បើជួយstellaហើយ នាងគ្មានបានចំណេញអ្វីនោះទេ តែបើនាងមិនធ្វើ ស្រីម្នាក់នេះនឹងនាំទុក្ខដល់ខ្លួន មិនខាន ចង់ដាក់ថ្នាំអោយហ៊ីស៊ុង និង ជុងវុន ដេកជាមួយគ្នា នាងស្រលាញ់ហ៊ីស៊ុង នាងមេចនឹងហ៊ានធ្វើបែបនោះបានទៅ
" ជួយអោយមិត្តឯង បានទៅមនុស្សដែលវាស្រលាញ់ទៅ ព្រោះវាមិនដែលស្រលាញ់ឯងនោះទេ បើឯងមិនធ្វើទេ ឯងត្រៀមខ្លួន បាត់បង់ លី ហ៊ីស៊ុងមនុស្សល្អរបស់ឯងនោះអោយហើយទៅ !!" Stellaបញ្ចុះបញ្ចូលគំរាមនាងកាន់តែខ្លាំង ដៃញ័រៗសម្លឹងកញ្ចប់ថ្នាំក្ដាប់ជាប់នឹងដៃ
"យើងៗ...យើង...." នាងរដាក់រដុបនិយាយមិនចេញវាពិបាកសម្រេចចិត្តខ្លាំងណាស់ ព្រោះនាងមិនដែលធ្វើរឿងអាក្រក់បែបនេះទេ
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅