23: សូមអោយបំណងប្រាថ្នាបងបានសម្រេច

423 39 0
                                    

"នែមើលស្អី! ចេញទៅអោយអស់ទៅ!!" ជេគងាកមកស្ដីអោយពួកស្រីៗដែលនាំគ្នាស្រែកចាចដេញកុំអោយមកឃើញខ្លួនប្រាណស៊ុងហ៊ុន ព្រោះនាយឡើងគោកមកវិញ មានតែខោជាប់ចង្កេះ ជេគប្រញាប់ទៅយកកន្សែងមករុំខ្លួននាយជិត (ហួងហែងណាស់)

"តោះទៅងូតទឹកដុះសាប៊ូអោយក្រអូបចាំអូនដុសក្អែលអោយ " ជុងវុនមកយកចិត្តជេយ៍ ព្រោះមុននេះសម្បើមដៃខ្លាំងណាស់ ក្រែងលោនាយងរខ្មើតទៅ

" មកខ្វល់ជាមួយខ្មោចធ្វើអី??" ជេយ៍

"ឯណាខ្មោច? អូនមិនឃើញផង ឃើញតែប្រុសសង្ហានៅនឹងមុខអូនហ្នឹង " ជុងវុននិយាយបន្ទន់ចិត្តនាយអោយទន់រកខឹងអោយយូរតិចមិនបានទេ ពូកែលួងណាស់ ជេយ៍ខ្ចិលយកទោសពៃរ៍ក៏ញញឹមកៀកកជុងវុន

"និយាយហើយថាដុសក្អែលអោយបង " ជេយ៍

"ហ្អឹម អូនមិនកុហកទេ " ជុងវុននិងជេយ៍កៀកកើយគ្នាដើរទៅងូតទឹកសម្អាតខ្លួនបន្ថែម

"ជេគ គេងូតទឹកអោយគ្នាហ៎ក " ស៊ុងហ៊ុនច្រណែនជេយ៍ នាយរំអួយចង់អោយជេគងូតទឹកអោយគេដែរ

"ថើបអូនមួយមកចាំអូនងូតទឹកអោយដែរ" ជេគ

"អួយចំណេញទៀតហើយ ជុប" ស៊ុងហ៊ុនមិនបង្អង់យូរចាប់មុខជេគមកថើបបបូរមាត់គេបន្តិច ទាំងសប្បាយចិត្ត ឯម្ចាស់ថ្ពាល់ញញឹមខ្ចឹបកាន់ដៃនាយទៅងូតទឹកក្នុងបន្ទប់ទឹកវិញ កុំអោយពួកស្រីៗឃើញសាច់របស់ព្រះស្វាមី🤧 ហើយដែលអោយនាយថើបនេះក៏គ្រាន់តែចង់សំញ៉ែងពួកនាងដែរ។(ខ្លាំងដៃណាស់មីនាង)

Skip

"បិទភ្នែកទៅប្រយ័ត្នពពុះសាប៊ូចូលភ្នែក" ជេគប្រាប់អ្នកដែលអង្គុយត្រាំក្នុងអាងងូតទឹក គេកំពុងកក់សក់អោយស៊ុងហ៊ុនអោយទន់រលោងវិញ ព្រោះសក់នាយសុទ្ធតែភក់ជាប់ស្អិតតតាត់

"អូនជេគអើយ ងុយដេកណាស់ អូនឯងកក់សក់អោយបង ហើយម៉ាស្សាអោយទៀតឡើងស្រួលខ្លួន"

"មិនទាន់ដល់ពេលដេកទេ "

"ថើបគេមួយមើល...ងុយដេកណាស់" ជេគធ្វើតាមសំណើរអោនទៅថើបថ្ងាសនាយជុបៗឡើងគួរអោយស្រលាញ់

"ហ្អា៎ មេចក៏អូនផ្អែមល្ហែមគួរអោយស្រលាញ់យ៉ាងនេះ " ស៊ុងហ៊ុន លើកដៃទៅទាញថ្ពាល់ជេគ

កម្មសិទ្ធិបេះដូង Where stories live. Discover now