Ep6: អ្នកបោះបង់ក៏ឈឺចាប់

538 53 0
                                    

"ចូលផ្ទះ!" ម៉ាក់ជេកទាញដៃកូនប្រុស ចូលផ្ទះហើយបិទទ្វាររបងផ្ទះ ជេកមានអារម្មណ៍មិនស្រួលទឹកមុខប៉ាម៉ាក់គេមិនស្រស់បស់ទេ

"ម៉ាក់ ប៉ា កូននិងគេ អត់មានអីនឹងគ្នាទេ"នាយតូច និយាយប្រាប់លោកទាំងពីរដោយសុភាពពេលចូលមកដល់ក្នុងផ្ទះ ក្រែងលោគាត់ខឹងគេដោយសារតែរឿងមុននេះ

"គេចរៀនទៅ ក្រៅជាមួយគេមែនឬអត់?" អ្នកជាប៉ាក៏សួរគេបន្ថែម

"អឺ..អឺ កូនមិនចង់ទេ ...តែគេបង្ខំកូន.."នាយតូចអោនមុខចុះ គេមិនចេះកុហកនឹងប៉ាម៉ាក់តាំងតែពីក្មេង មិនថាគាត់ខឹងមិនខឹងក៏ត្រូវតែនិយាយការពិត

"ទំនាក់ទំនងជាអី បានជាហ៊ានទៅក្រៅជាមួយគេ?"ម៉ាក់ជេគ

"គ្មានត្រូវជាស្អីទេ ម៉ាក់ ម៉ាក់កុំភ័យ ពួកយើងគឺអ្នកដទៃ ម៉ាក់ប៉ាជឿកូនណា?"ជេកនិយាយញាប់ឆ្មេរបញ្ជាក់ថាខ្លួនគេ និងនាយមិនត្រូវជាអ្វី វាជាការពិត ហើយក៏មិនចង់អោយអ្នកទាំងពីរគិតលើគេផ្ដេសផ្ដាស

"អ្នកដទៃគេថើបគ្នាចឹងឬ??" ប៉ាជេក

"អាកូនល្ងង់ ! ល្ងង់មែនហើយ អោយគេថើបហើយ មេចក៏មិនអោយគេសុំធ្វើសង្សា យ៉ាងមេចចង់ខូចខាត ទទេៗចឹងមេចនឹងកើត!"

"អុញ??" ជេកធ្វើមុខឡេឡឺ សម្លឹងមុខប៉ានិងម៉ាក់គេឆ្លាស់គ្នា មិនបានខឹង? ហើយនៅចង់លើកកូនប្រគេនអោយគេទៀត លោកព្រះហឺយ ដាច់ចង្កេះគេផឹងខំតែអង្គុយរៀបរាប់ឡើងចង់រាគនោមហើយ ព្រោះតែខ្លាចអ្នកទាំងពីរវាយគេ

"អុញ យ៉ាងមេច ? អាកូនល្ងង់នេះ មិនឆ្លាតក្នុងសង្គមអីសោះ !"(ដឹងឆ្អីទេស-_-)

"យ៉ាងមេចនឹង?? មេចក៏ចង់អោយកូនទៅសេពគប់អាប៉ិនឹងម្លេះ??"នាយតូចត្បកសួរវិញទាំងហួសចិត្តស្មើដៃគ្នាទាំងម៉ាក់ទាំងប៉ាតែម្ដងហើយ

"ខ្លាចមេឃដី ដាក់បណ្ដាសារ ត្រូវរន្ទះបាញ់ស្លាប់ចោលកូនឯងនឹងណា ទើបមិនហ៊ានមានគំនិតប្រឆាំងគូរព្រេងគេនឹងហើយ "

"ម៉ាក់និយាយអីប្លែកៗនឹង?"

"ក៏ប៉ាម៉ាក់ដឹងរឿងពីរនាក់ឯងពីលោកតាអស់ហើយ"

"នេះ ប៉ាម៉ាក់ជឿរឿងនេះដែរ?"

"ព្រោះម៉ាក់ជឿចិត្តមនុស្សចាស់ លោកមិនកុហកទេ"

កម្មសិទ្ធិបេះដូង Where stories live. Discover now