"ពួកហ្អែងធ្វើការយ៉ាងមេច? ចៅហ្វាយបាត់ទៅណាក៏មិនដឹង!" លោកស្រី ផាក ស្រែកស្ដីថាញ៉ែតៗ បុគ្គលិកគ្រប់គ្នាបានត្រឹមតែឈរអោនក្បាលចុះ
"ឯណាលេខាគាត់ នាងម្នាក់ណាជាលេខាគាត់ នាងមែនទេ !" គាត់ទៅចាប់កដៃស្រីម្នាក់ដែលមានមុខមាត់ស្អាតបាតដាច់គេ អ្នកណាក៏ដឹងថាលោកស្រីហួងហែង សង្ស័យប្ដីរហូតអត់ហេតុផល ក្លាយជាមនុស្សមិនចុះសម្រុងបែបនេះ លោកផាក មិនចូលផ្ទះដល់ទៅមួយអាទិត្យ គាត់ក៏គិតថាលួចចិញ្ចឹមស្រីនៅខាងក្រៅ
"នាងជាក្មេងដែលបងលី ចិញ្ចឹមមែនទេហ៎ា ?"
"មិនមែនទេ លោកស្រីខ្ញុំឈឺ ហឹក " នាងតូចគ្រវីក្បាលបដិសេធគាត់ចាប់ច្របាច់ដៃនាងស្ទើរតែធ្លុះសាច់នឹងក្រចកវែងៗរបស់គាត់ទៅហើយ
"នាងកុំមកកុហក យើងដឹងសន្ដានវាថាវាល្មោភស្រី នាងប្រាប់មក គាត់ចិញ្ចឹមនាងទុកស៊ីមែនឬអត់ បើមិនចង់អោយយើងទះនាង "
"ខ្ញុំជាបុគ្គលិកធម្មតា មិនមែនដូចអ្នកស្រីគិតទេ ហឹកៗ សុំអង្វរលែងដៃខ្ញុំទៅ " នាងតូចនិយាយទាំងយំ គេឈឺដៃទ្រាំមិនបានសឹងតែសំពះគាត់ហើយ
"នៅមាត់រឹងទៀត ទាល់តែត្រូវកំភ្លៀងទើបឆ្លើយមែនទេ ?" គាត់លើកដៃបម្រុងទះនាង តែក៏ត្រូវដៃអ្នកណាម្នាក់មកចាប់គាត់
ក្មេងប្រុសវ័យស្របាលជា20ស្ដើង មុខមាត់សង្ហាខ្ពស់ស្រឡះរហូតគាត់ត្រូវងើយមើលនាយ ។
"ខ្ញុំជាលេខារបស់លោកអ៊ំ "
"លោកអ៊ំ?? ..អ្នកណាអ៊ំឯង ? លី..ហ៊ីស៊ុង ?"អ្នកស្រីផាក សម្លឹងមើលកាតឈ្មោះរបស់នាយ ត្រកូលលី គាត់ក៏គិតថា ម្នាក់នេះជាកូនរបស់ប្ដីគាត់ជាមួយអ្នកណាផ្សេង
"ឯងជាអ្នកណា ?"
"ខ្ញុំជាក្មេងដែលលោកអ៊ំ មេត្តាយកមកចិញ្ចឹម "នាយតបដោយសម្ដីទន់ភ្លន់ និងញញឹមបន្ទន់ចិត្តអ្នកស្រីផាក គាត់ជ្រួញចិញ្ចើមសម្លឹងនាយពីក្បាលដល់ចុងជើង
"បងលី គាត់ទៅលាក់ចិញ្ចឹមក្មេងមកពីណា មេចក៏យើងមិនដឹង "
" គ្រប់គ្នាមានរឿងអី?" លោក លីក៏មកដល់ល្មម ឃើញបុគ្គលិកនិននាំគ្នាធ្វើការបែរជាឈរប្រជុំក្បាលគ្នាទៅវិញ
ESTÁS LEYENDO
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅