ជេគដើរចុះឡើងក្នុងបន្ទប់រងចាំស៊ុងហ៊ុនចេញពីងូតទឹក ប្រហែលនាយអន់ចិត្តណាស់ហើយ មិនដឹងយ៉ាងមេចទេ បានជាប្រចណ្ឌខ្លាំងបែបនេះ មើលមកគេដូចជាមនុស្សអត់ហេតុផលខ្លាំងណាស់មែនទេ បើសិនវាជ្រុលហួស គេសុខចិត្តកែទម្លាប់យ៉ាប់ៗនេះក៏បាន ។
ស៊ុងហ៊ុនក៏មកពីងូតទឹកវិញល្មម នាយស្ងាត់មាត់មិននិយាយអីបានត្រឹមតែធ្វើមុខស្មើ មើលទៅក្មេងដែលអង្គុយសម្លឹងគេភ្លឹសៗ ។
(ហើយគេលួងយ៉ាងមេចទៅវៃ) ជេគគិតក្នុងចិត្តគេមិនចេះលួងទេ ឃើញនាយមិននិយាយរកគេបែបនេះ គេមិនដឹងថាគួរនិយាយចាប់ផ្ដើមពីចំណុចណា។
(មិនបានខឹងទេ គ្រាន់តែចង់អោយលួងសោះ មកអង្គុយធ្វើមុខស្លឺៗ) ស៊ុងហ៊ុនមិននិយាយអី គេគិតក្នុងចិត្តដូចគ្នា នាយឃើញជេគមិននិយាយអីក៏ដើរទៅរកខោអាវមកស្លៀកសិនទៅ។
"ស៊ុងហ៊ុន ...." ជេគក៏សម្រេចចិត្តហៅនាយ ស៊ុងហ៊ុនបានត្រឹមតែងាកមករកតែមិនបានឆ្លើយតប ចង់អោយដឹងថានាយកំពុងខឹង
"ម៉េចក៏មិនឆ្លើយ!! " មុនដំបូងថាចង់និយាយល្អជាមួយ តែឃើញនាយមិនអើពើនឹងសម្ដីគេ ជេកក៏មួរម៉ៅឡើងមកទៀត។
"មិនចង់ឆ្លើយ!!" ស៊ុងហ៊ុនតបវិញទាំងគំហគតិចៗ តែធ្វើអោយជេគចាប់ផ្ដើមក្រហមមុខហើយ នាយមិនដែលមាត់តូចមាត់ធំដាក់គេនោះទេ
"មិនបាច់ឆ្លើយទេ! ឈប់ស្រលាញ់ខ្ញុំហើយក៏និយាយទៅ! កុំមកគំរោះគំរើយដាក់ ! " ជេក
"គិតច្រើន គិតតែឯង ហួសហេតុ គ្មានហេតុផល!" ស៊ុងហ៊ុន
"យ៉ាងមេច!! ធុញហ៎? គ្រាន់តែប្រចណ្ឌសោះ! មកពីគេស្រលាញ់ !"
"អ្នកណាហាមអូន តែអូនហួសហេតុពេកហើយ!"
"ល្អ !ធ្វើអីធ្វើទៅ .." ជេគនិយាយទាំងងាកមុខចេញ ថាមកលួង បែរជាមកឈ្លោះគ្នាថែមទៅវិញ
"បើអូនពូកែប្រចណ្ឌណាស់ ចាំបងធ្វើអោយអូនប្រចណ្ឌមែនទែន!" នាយតបហើយ ដើរចេញទៅបាត់ រកឯណាបានប្រុសស្មោះដូចគេ ណាស់តែជេកនឹងហើយ ភ័យនោះភ័យ ។
"មិនប្រចណ្ឌទេ! ឈប់ស្រលាញ់លោកឯងហើយ!"ជេកស្រែកតបវិញទាំងរលីងរលោង ស៊ុងហ៊ុនមិនបានខ្វល់នាយដើរចេញទៅបាត់ មិនលួងគេនោះទេ។
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅