"អត់ទេ អ្នកណាថា អូនមិនបានឆ្កួត កុំគិតតែម្នាក់ឯង" នាយអោបគេកាន់តែណែន លួងលោមជេគដែលខ្សឹកខ្សួលមក គេមិនបានប្រកាន់ដែលជេកទៅជាបែបហ្នឹងឡើយ
"បងធុញណាស់មែនទេ?"
" បងមិនដែលនិយាយទេថាធុញអូន បងស្រលាញ់អូនស្ទើរលេបទៅហើយ អោយធុញយ៉ាងមេច មនុស្សស្រលាញ់គ្នាគេប្រចណ្ឌគ្នាបែបហ្នឹងហើយ បងសប្បាយចិត្តណាស់ដែលអូនចេះហួងហែងបង" ស៊ុងហ៊ុនលើកដៃជូតទឹកភ្នែកអោយជេគ ក្រសោបមុខអង្អែលថ្ពាល់ជេគទាំងញញឹម
"ចុះបងស្រែកដាក់អូននោះ ? មានន័យថាបងធុញហើយដែលអូនប្រចណ្ឌនោះ "
"បងមិនបានធុញ បងគ្រាន់ងរអោយអូនលួងបងតើ តែមានឯណាឈ្លោះគ្នាថែម "
"បើអូនមិនចេះលួងផង " ជេគនិយាយទាំងអោនមុខចុះ
"ចង់ចេះលួងអត់?" នាយលើកដៃអង្អែលក្បាលគេថ្នមៗអោនទៅជិតមុខអ្នកដែលអង្គុយអោនមុខចុះនោះ ជេគងក់ក្បាលតបជាចម្លើយ
"វិធីលួងបងងាយៗទេ ..គ្រាន់តែថើបបង2 3 ខ្សឺត ហើយនិយាយថា បងសម្លាញ់ហ៎ា ឈប់ងរអូនទៅណា តែប៉ុណ្ណឹងបងឈប់ខឹងបាត់ហើយ "
"លើកក្រោយអូនសន្យាឈប់ខុសរឿងទៀតហើយ តែបើបងធ្វើដូចពីព្រឹកទៀត មិនចាំបាច់មកល្អនឹងគ្នាទៀតទេ!"
"ដឹងហើយ បងសន្យា បងមិនធ្វើចឹងទៀតទេ តែអូនត្រូវសន្យាដូចគ្នាថា ប្រចណ្ឌយ៉ាងណាក៏ដោយ ត្រូវតែស្ដាប់បងសិន ជឿជាក់លើបងសិន អូខេទេ?" នាយលើកម្រាមដៃកូនមកអោយជេគថ្ពក់ជាមួយជាការសន្យា ជេគក៏ថ្ពក់ដៃជាមួយខ្លួន ទើបស៊ុងហ៊ុនទល់ថ្ងាសគ្នាជាមួយនឹងជេគគ្រញីច្រមុះគ្នាចុះឡើង
"សរុបមក ឈប់ឈ្លោះគ្នាហើយណា ប្រុសកំហូច?" (😒ឈ្លោះអោយយូរតិចអត់😔)
"ប្រាកដហើយ កូនក្មេងពូកែប្រចណ្ឌ !"
"សង្សាមានតែមួយ មិនអោយប្រចណ្ឌយ៉ាងមេចទៅហ៎ា ហើយថែមទាំងសង្ហាទៀតទោះជាអ្នកផ្សេងក៏គេហួងហែងដែរ !" ដៃតូចៗលើកមកក្រសោបមុខនាយច្របាច់ថ្ពាល់ស៊ុងហ៊ុនចុះឡើងយ៉ាងគួរអោយស្រលាញ់
"ហឹម ប្រចណ្ឌយ៉ាងហ្នឹងចូលដណ្ដឹងបងតែម្ដងទៅ?"នាយចាប់លើកខ្លួនតូចមកអង្គុយពីលើភ្លៅទើបអោនទៅថើបកញ្ចឹងករបស់ជេគ
VOUS LISEZ
កម្មសិទ្ធិបេះដូង
Roman d'amourតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅