26: អាគមខ្មៅ

298 34 0
                                    

ប្រទេសស្វីស

ផាច់ ផាច់

សម្លេងទះកំភ្លៀងលាន់ផ្លាច់ៗ បុរសបួនប្រាំនាក់ក្នុងឈុតខ្មៅមួយតួខ្លួន ត្រូវឈរអោនមុខចុះសំងំអោយចៅហ្វាយនាយទះកំភ្លៀងតាមតែចិត្តជាការដាក់ទោស។

" រឿងនៅមិនទាន់ដោះស្រាយបាន ប៉ូលីសកំពុងតែតាមប្រកិតយើងហើយ គ្រាន់តែយើងដកខ្លួនទៅចាត់ការរឿងនៅកូរ៉េបន្តិច នៅទីនេះក៏កើតរឿងធំ ពួកហ្អែងរាល់គ្នាអត់ពីយើងទៅ គ្មានអាណាមានប្រយោជន៍ស្អីបន្តិចទេហី!?" បុរសចំណាស់    ស្រែកគំហគស្ដីបន្តោសអោយកូនចៅ មកទល់ពេលនេះរឿងចេះតែធំឡើង ទើបគាត់ឈឺក្បាលងងឹតមុខសឹងរាល់ថ្ងៃ ។

"ចៅហ្វាយ ការងារទាំងនេះប្រគល់អោយខ្ញុំចុះ " អ្នកជាអង្គរក្សដៃស្ដាំ ស្ម័គ្រចិត្តដោះស្រាយរឿងទាំងប៉ុន្មាន លោកមើលមុខគេទាំងងក់ក្បាល ព្រោះគេជាមនុស្សដែលធ្វើការល្អិតល្អន់នឹងឆ្លាតវៃបំផុត ។

"យើងជាអ្នកដោះស្រាយ ដល់ពេលនេះយើងមិនទុកចិត្តសមត្ថភាពអ្នកណានោះទេ តែយើងត្រូវការឯងជួយយើងបន្ថែមជាចាំបាច់ " លោកទះស្មាគេតិចៗ

"នាំគ្នាចេញទៅវិញទៅ ! ចៅហ្វាយត្រូវការសម្រាក "មនុស្សជំនិតនិយាយឡើង មើលទៅចៅហ្វាយដូចជានឿយហត់ណាស់ ប្រពន្ធគាត់ក៏មកដល់ល្មមដូច្នេះនាំគ្នាចេញទៅក្រៅ រឿងផ្សេងចាំគិតតាមក្រោយ ។

"បងសម្លាញ់ រឿងយ៉ាងមេចហើយ?" ស្រីស្រស់មាននាមជាប្រពន្ធវ័យប្រហែលជាម្ភៃក្រាស់ប៉ុណ្ណោះសាច់នៅភ្លឺថ្លាស្រស់ស្អាតឥតទាស់ នាងចូលមកអង្គុយលើភ្លៅអ្នកជាប្ដីតាមតែទម្លាប់

" បងគិតថាបន្តិចទៀត នឹងដោះស្រាយបាន "

"ចុះថ្នាំទាំងនោះបងយកទៅលាក់នៅឯណា?"

"ដុតចោល "

"ដុតចោល?? ..ហីយ៉ា នេះរាប់តោនណា យើងខាតអស់ខ្លួនមិនខាន !"

"អោយរួចមួយគ្រានេះចុះ បើមិនចឹងបងនឹងរលាយដោយសារតែវាមិនខាន !"

"ចុះរឿង កូនប្រុសរបស់បង??"

"វាមិនមែនកូនបងទេ ! " លោកស្រែកដាក់ប្រពន្ធ

"អាកូនសត្រូវ បងយ៉ាងមេចហើយ??" នាងក៏ប្ដូរសព្វនាមមកវិញ

"វានៅសុខសប្បាយទេ អោយវារស់សោយសុខសិនចុះ ចង់សំឡេះពេលណាក៏បានដែរ រឿងនៅទីនេះសំខាន់ជាង "

កម្មសិទ្ធិបេះដូង Where stories live. Discover now