EP2: មនុស្សក្នុងសុបិន្តបង្ហាញខ្លួន

793 72 1
                                    

ព្រឹកថ្ងៃថ្មី កាយតូចគេងផ្កាប់មុខនឹងគ្រែ ដោយសារតែល្វើយ ព្រោះមិនបានគេងគ្រប់គ្រាន់ ជេកព្យាយមបើកភ្នែក យោងអាត្មាចូលបន្ទប់ទឹក រៀបចំខ្លួនទៅសាលា។

"លោកឯងកុំមើលមុខខ្ញុំ ខ្ញុំអៀនណា" ជេកនិយាយដាក់រូបគំនូរ គេកំពុងតែដោះអាវព្រលែងល្វែងលើនឹងអាលពាក់ឯកសណ្ឋានរៀន តែក៏អៀននឹងរូបគំនូរ ក៏យកដៃបិទទ្រូងខ្លួនឯង (ឆ្កួតធ្ងន់ធ្ងរ)

"ខ្ញុំទៅរៀនហើយណា កុំនឹកខ្ញុំឮទេ " ជេក និយាយដាក់រូបគំនូរ ទាញកាតាបចុះទៅខាងក្រោមបាត់ ដើម្បីញ៉ាំអាហារពេលព្រឹកជាមួយម៉ាក់ប៉ាគេ។

Skip

នាយតូចបានមកដល់សាលា តែយឺតម៉ោងបាត់ទៅហើយ គេក្រោកយឺតពេក រៀបចំខ្លួនផង ញ៉ាំអាហារពេលព្រឹកផង គេយឺតឡើង ១៥នាទីបាត់ទៅហើយ។

"លាងបង្គន់ ឮបោសតារាងបាល់ទេអាជេកអើយ"នាយតូចរត់ជើងញាប់ឆ្មេរដូចម៉ាស៊ីនដេរសម្ដៅចូលថ្នាក់ ក្នុងចិត្តគិតស្រេចហើយ ត្រៀមទទួលពិន័យគ្រូអក្សរសាស្រ្តកំពូលកាច អោយតែមកយឺត គេចមិនផុតឡើយ។

" អ្នកគ្រូ សុំទោសដែលខ្ញុំមកយឺត!" ជេករត់ត្រហេបត្រហបមកដល់មាត់ទ្វា អោនគំនាបសុំទោសគ្រូទាំងដកដង្ហើមមិនចង់ដល់គ្នា

"រវល់ធ្វើអី យឺតម្លេះ?"

"គឺ...ខ្ញុំគេងយប់ជ្រៅ "

"មិនអីទេចឹង ទៅយកអំបោស សំណូកហើយទៅបោសជូតបណ្ណាល័យអោយស្អាតទៅ " កាលបើឮសម្ដីគ្រូហើយ អោយជេកមុខស្អុយភ្លាមៗ សម្លឹងទៅមើលមិត្ត ជុងវុនកំពុងតែលៀនអណ្ដាតដាក់គេឌឺដងថែម អោយកាន់តែក្ដៅចិត្ត ជេកទុកកាតាបនៅនឹងតុ ហើយក៏ទៅយកសម្ភារៈមកសម្អាតបណ្ណាល័យ។

Skip

" សំណាងដែរ មកបោសបណ្ណាល័យ បោសផងអានសៀវភៅផង ខ្ចិលរៀនចង់ងាប់ហើយ " ជេក ទើបតែបោសការ៉ូបានពីរ បីឆ្វាច់ ក៏ទៅរកសៀវភៅអានដាក់គូទអង្គុយនៅកន្លៀតទូសៀវភៅ អង្គុយអានធ្វើមិនដឹង។

"បណ្ណាល័យស្អាតហើយ អោយមកសម្អាតអីទៀត ហាហា អ្នកគ្រូអើយបានដៃអាជេគហើយ " ជេកអង្គុយអានសៀវភៅទាំងសប្បាយចិត្ត បើបានទទួលពិន័យបែបនឹង មកយឺតរាល់ថ្ងៃតែម្ដង ។

កម្មសិទ្ធិបេះដូង Where stories live. Discover now