Ep51: wedding day

607 35 1
                                    

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ធ្មេចបើកៗដល់ថ្ងៃមង្គលរបស់គូរស្នេហ៍ភេទដូចគ្នាពីរគូដែលរៀបការក្នុងថ្ងៃតែមួយ ពួកគេឆ្លងកាត់រឿងផ្អែមល្វីងជូរចត់យ៉ាងច្រើនទម្រាំដឹកដៃគ្នាដើរមកដល់ចំណុចនេះ ។ កម្លោះតូចទាំងពីរត្រូវបាន ផាត់មុខ គ្រងឈុតរៀបការយ៉ាងស្អាតល្មមអាចអោយអ្នកជាស្វាមីលង់ស្នេហ៍ដកចិត្តមិនរួចបាន ។ ស៊ីម ជេយុន គូគ្រងរបស់ផាក ស៊ុងហ៊ុន រាងតូចរូបស្រស់ អង្គុយនៅមុខកញ្ចក់មើលសម្រស់ខ្លួនឯង ពេលត្រូវបានធ្វើខ្លូនរួចរាល់ ។

"ជុងវុន មើលមកបងយ៉ាងមេចដែរ?" ជេគក្រោកឈរបែរទៅរកមិត្តដែលកំពុងឈរបែរខ្នងសារេកអាវ ជុងវុនងាកមករកជេគ ទាំងធ្វើមុខភ្ញាក់ផ្អើល បើកភ្នែកធំៗ

"បងប្លែកខ្លាំងណាស់មែនទេ បានជាធ្វើមុខចឹង?" ជេគសើចញឹមៗ ទាំងថ្ពាល់ក្រហម ពុទ្ធោអើយ សូម្បីតែជុងវុនក៏ភ្ញាក់ផ្អើលនឹងសម្រស់គេដែរ បើស៊ុងហ៊ុនបានឃើញសន្លប់ទេដឹង

"ម្ចាស់ថ្លៃអើយ ជុងវុនធ្វើបុណ្យអីបានស្អាតយ៉ាងនេះ" អាល្អិតរុញជេគចេញពីមុខកញ្ចក់ ដើម្បីគេចូលទៅឆ្លុះកញ្ចក់ម្ដង អោយជេគមុខក្រមូវភ្លាមៗ មុននេះជុងវុនគេភ្ញាក់ផ្អើលនឹងសម្រស់របស់គេសោះ ស្មានតែគេឃើញជេគស្អាត🤣

"ក្មេងនេះ!!" រាងតូចប្រទេចជុងវុនតិចៗសែនខ្នាញ់នឹងគេ ទើបដើរទៅមើលកញ្ចក់មួយទៀត ។

"កូនសម្លាញ់ហ៎ា ដល់ពេលហើយកូន" លោកស៊ីម និង លោកស្រីយ៉ាង ចូលមកខាងក្នុង ដើម្បីនាំកូនប្រុសទៅប្រគល់អោយកូនកម្លោះ ។

Skip

កម្លោះតូចរូបស្រស់ ទាំងពីរកាន់ដៃឪពុកម្ដាយដើរលើកម្រាលព្រំ ទាំងមាន កូនកម្លោះ ឈររងចាំទទួលគេពីដៃអ្នកជាម៉ាក់ប៉ា នៅក្បែរលោកអាចារ្យ ។

"ពុទ្ធោអើយ ព្រះអង្គម្ចាស់តូចរបស់បង" ស៊ុងហ៊ុនញញឹមយ៉ាងស្រស់ខណ:កែវភ្នែកសម្លឹងតែមុខកូនក្រមុំរបស់ខ្លួន ស្នាមញញឹមរាងតូចមិនរបូតពីថ្ពាល់សោះ មិនដឹងនោះឡើយថាវាស្រស់ស្អាតប៉ុណ្ណា

"អរគុណព្រះជាម្ចាស់ដែលអោយកូនចៅរើសប្រពន្ធត្រូវ " ជេយ៍និយាយតិចៗល្មមអោយស៊ុងហ៊ុនឮ គេក៏មិនចាញ់នាយដែរ អន្ទះសារអោយតែជុងវុនបានដើរមកដល់ខ្លួនឆាប់ៗ គេស្អាតខ្លាំងពេកហើយ នាយចង់បានមើលមុខជិតៗរបស់រាងតូច

កម្មសិទ្ធិបេះដូង Where stories live. Discover now