Ep19: អូនពូកែប្រចណ្ឌ

448 40 0
                                    

"k'jay !!! ចង់ត្រូវក្បាលម៉ាស្បែកជើងឬអត់?" ជុងវុនស្រែកឡែតៗ ខ្នាញ់នឹងជេយ៍ចេះឃើញស្រីអោយរលាមហាច់ទៅរកគេណាស់

"ធ្វើលេងសោះហ្នឹង ហិហិ "នាយមកអោបដៃយកចិត្តគេវិញ បើមិនចឹង មានមនុស្សស្លាប់នៅនឹងកន្លែងមិនខាន

"Oppa មកពីសេអ៊ូលហ៎? មកដណ្ដឹងប្រពន្ធនៅទីនេះមេនទេ? ស្រីៗទីនេះស្អាតណាស់ណា បើយកអូននេះធានាថាមុនខុសបំណងទេ" ស្រីៗដែលតោងដៃតោងជើងស៊ុងហ៊ុន នាំគ្នាមកលេបខាយនាយ ស៊ុងហ៊ុមិនចាប់អារម្មណ៍ទេ អ្វីដែលគេបារម្ភគឺអ្នកដែលឈរសម្លឹងមកគេដូចចង់ហក់មកស៊ីសាច់ទាំងរស់ចឹង

"អឺៗ...អឺ ខ្ញុំមានប្រពន្ធហើយ .." នាយព្យាយាមប្រកែក

"អៅ មិនជឿទេ មកកុហកគេ ឯណាប្រពន្ធទៅ?"

"នេះៗ ប្រពន្ធ !!" នាយដោះខ្លួនពីពួកនាង រត់ទៅជិតជេគ

"ឯណាប្រពន្ធទៅមិនឃើញផង?"

"យើងយ៉ាងមេច!!" ជេគ ឈរអោបដៃនិយាយទាំងខឹង

"អៅ k'jake! និយាយស្អីហ្នឹង?"

" ខោកក្រញ៉ធ្លុះខួរមកក្រៅបានដឹង កាលចោលចរិតឃើញប្រុសមិនបានហ៎ា?" ជេគស្ដីអោយញ៉ែតៗ ដាក់ស្គាល់គ្នាតាំងពីក្មេងមក ចរិតពួកនាងយ៉ាងមេចក៏គេដឹងដែរ

" ឃើញមិនបាននឹងហើយ បានខំតាម បើឃើញបានកូនពេញផ្ទះហើយ!!"

"តាមអាណាតាមទៅ តែតាមអាមួយនឹង ប្រយ័ត្នយើងចាប់ជ្រមុចទឹកងាប់មិនដឹងកូន លោកអ៊ំទៅ!"

"ខ្លួនប្រុសទេ ឆ្នាស់អោយដូចស្រី! អត់ចោលចរិតសោះអាស្រីតូចនេះ ..."

" ជេគៗទប់អារម្មណ៍ៗ" ស៊ុងហ៊ុនឃាត់ជេគដែលចង់ស្ទុះទៅខ្ញាវពួកនាង នៅពីក្មេងមិនដែលត្រូវគ្នា ធំឡើងនៅតែឆុងគ្នា  នៅពីក្មេងជេគឆ្នាស់ដូចកប៉ាល់ភ្លើងចឹង តែគេឆ្នាស់តែពេលអ្នកណាមកដណ្ដើមរបស់លេងគេ ក្រៅពីហ្នឹងសុភាពគួរអោយស្រលាញ់ណាស់ទន់ភ្លន់ដូចក្មេងស្រី ទើបចូលចិត្តហៅគេ ស្រីតូចនោះ

"ឡូឡាស្អីហ្នឹង មានមនុស្សស្លាប់ឬយ៉ាងមេច?" សម្លេងបុរសចំណាស់ ស្គាល់ថាជាអ៊ំប្រុសរបស់ជេគចេញមកពីក្នុងផ្ទះ

កម្មសិទ្ធិបេះដូង Where stories live. Discover now