Hotel
ហ៊ីស៊ុងមកជួលបន្ទប់នៅសណ្ឋាគេលំដាប់ផ្កាយប្រាំស្នាក់នៅបណ្ដោះអាសន្ន គិតថានៅតែមួយសប្តាហ៍ប៉ុណ្ណោះនឹងត្រឡប់ទៅវិញ ព្រោះនាយគ្មានសង្ឃឹមថារកនាងឃើញឡើយ ។
នាយចាក់សោរបើកទ្វាអូសវ៉ាលីចូលក្នុងបន្ទប់ធំទូលាយ ទម្លាក់វ៉ាលីចុះមកដេកសន្ធឹងខ្លួនលើគ្រែking sizeពូកទន់ៗព្រោះតែអស់កម្លាំងខ្លាំងពេក
"ក្រូកៗ " ក្រពះចាប់ផ្ដើមកូរឃ្លានអាហារ ហ៊ីស៊ុងសម្លឹងប្រអប់បាយបីបួនប្រអប់ដែលនាយដាក់លើតុមុននេះ ទើបក្រោកយកមកញ៉ាំទ្រាប់ពោះសិន
មួយម៉ាត់ដំបូង ទឹកភ្នែកកូនប្រុសហូរមកតក់ៗ ហេតុអីនាយយំ?
"Wang lyerr ជាអូនមែនទេ " នាយយំព្រោះរសជាតិដែលនាយមិនដែលភ្លេច អណ្ដាតនាយមិនដែលភ្លេចរសជាតិមួយនេះឡើយ រសជាតិស្នាដៃធ្វើម្ហូបរបស់លីអឺដែលនាយខានបានញ៉ាំអស់បីឆ្នាំមកហើយ
នាយលេបលែងចូលតទៅទៀត ព្រោះចិត្តអន្ទះសារចង់ដឹងអ្នកធ្វើបាយនេះ ហ៊ីស៊ុងទម្លាក់ប្រអប់បាយចុះ នាយចេញពីបន្ទប់ទៅកន្លែងដែលគេបានជួបក្មេងតូចម្នាក់នោះមុននេះ ។
***
"មុននេះគេជិះកង់បត់ទៅខាងឆ្វេងដៃ" ហ៊ីស៊ុងទៅតាមទិសដែលនាងតូចជិះកង់ត្រឡប់ទៅផ្ទះវិញមុននេះ ដើរយូរទៅទើបឃើញនាងតូចជិះកង់ទាំងមានបាយពេញកន្រ្តកម្ដងទៀត
"នាងតូច ឈប់ភ្លាម" នាយត្រដាងដៃកាក់កង់របស់ក្មេង ក្មេងស្រីតូចនាងចាប់ហ្រ្វាំងដឹងមិនទាន់
"ពូទៀតហើយ ពូមានការអី?"
"នាំពូទៅជួបម៉ាក់ក្មួយ"
"តែខ្ញុំយកបាយទៅអោយភ្ញៀវ "
"ពូទិញទាំងអស់អោយលុយគុណនឹងបី"
"អេ លោកពូ !!" ហ៊ីស៊ុងមិននិយាយច្រើនចាប់បង្វែរចង្កូតកង់គេបត់ក្រោយវិញ បង្ខំអោយនាងតូចធាក់ទៅផ្ទះវិញ
"Julia មកវិញលឿនម្លេះកូន? អៅបាយនៅពេញកន្រ្តក " អ្នកម៉ាក់វ័យក្មេងរត់មករកកង់ពេលឮសម្លេងកណ្ដឹងកង់ ស្មានថាកូនយកបាយទៅអោយគេអស់ហើយតែបាយនៅពេញកន្រ្តក
STAI LEGGENDO
កម្មសិទ្ធិបេះដូង
Storie d'amoreតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅