"ស៊ុងហ៊ុន!! អ្ហឹកៗ អត់ទេ អ្ហឹក" រាងតូចកាន់តែស្រែកយំខ្លាំងលើសដើម ពេលគ្រាប់កាំភ្លើងទម្លុះសាច់នាយហូរឈាមមកច្រាវៗ ឯកាយអ្នកកម្លេះក៏ដួលទ្រេតទៅលើសាប តែមិនអាចយកដៃមកក្ដោបពោះទប់ភាពឈឺចាប់បាន បានត្រឹមត្រឺមតែខាំមាត់ទប់ភាពផ្សាឡើងសសៃកប៉ុនៗមេដៃ បើសម្លាប់ម្ដេចក៏មិនជ្រុលដាក់មួយគ្រាប់ស្លាប់តែម្ដងទៅ
"ពួកអាតិរច្ឆាន !! ហេតុអីក៏អាក្រក់យ៉ាងនេះ ផ្លាច់!!" មួយកំផ្លៀង លើផ្ទៃមុខដាមដោយទឹកភ្នែករបស់រាងតូចដោយដៃមនុស្សស្រី មួយទំហឹងក្រហមជាំមួយរំពេច
"ចង់អោយយើងហែកមាត់ឯងជាពីរមែនទេ!!" Bellamin សម្លុតគំហគកំហែងលើកដៃចង្អុលមុខរបស់ជេគ
"គិតថាយើងខ្លាចនាង?? ស្រីចង្រៃ!! ផ្លាច់!" មួយកំភ្លៀងទៀតលើផ្ទៃមុខរបស់រាងតូច នាងទះដែលគេហ៊ានជេរស្ដីមិនល្អលើខ្លួននាង
"បើវាព្រហើនចាត់ការវាអោយបាត់មាត់ទៅអូននៅសាំញ៉ាំធ្វើអី "សម្លេងលោកជីស៊ុគ និយាយពីក្នុងអេក្រង់លេបថបបន្យុះប្រពន្ធអោយធ្វើបាបជេគ គាត់ងាកទៅរកស៊ុងហ៊ុនដែលសម្លឹងគាត់ទើបគាត់និយាយ
"ចង់ថាប៉ាក្បត់សន្យាមែនទេ អត់ទេ ប៉ាមិនបានធ្វើអីសង្សាឯងឯណា ប៉ានៅទីនេះធ្វើអីគេកើត ឯងល្ងង់បន្តិច មិនព្រមសុំអង្វរប្រពន្ធប៉ា អោយនាងចិត្តមេត្តាដាក់គេខ្លះ តែណ្ហើយអោយគេទៅកំដរឯងក៏ល្អ ដែរមិនចឹង ឃើញឯងពីរនាក់ស្រលាញ់គ្នាសឹងស្លាប់ទៅហើយ " លោកបញ្ជោះបន្សោកអោយអ្នកដែលកំពុងដង្ហក់ ទាំងឈឺរបួស ទាំងឈឺចិត្ត គាត់បោកនាយគាត់មិនបានចង់ទុកជីវិតអោយជេគនោះទេ មែនហើយ អ្នកណាបង្រៀនអោយទុកចិត្តសម្ដីមនុស្សអាក្រក់ទៅ
"មើលទៅមួយគ្រាប់បែបមិនទាន់ស្រងល់ទេ យកមួយគ្រាប់ទៀតទៅ "
ផាំង !!
គ្រាប់កាំភ្លើងមកទម្លុះស្បែកនាយមួយគ្រាប់ទៀតត្រង់ចង្កេះ ហូរឈាមរហាមមក ឯជេគគិតតែពីយំយកៗ រំលងទៅយូរបន្តិចដោយសារឈាមហូរច្រើនពេកទើបទើបស៊ុងហ៊ុនប្រទាញភ្នែកបិទទៅ
"មិនទាន់ស្លាប់ទេចៅហ្វាយប្រហែលសន្លប់ដោយសារឈាមហូរខ្លាំងពេក " កូនចៅម្នាក់មកស្ទង់ជីបចររបស់នាយឃើញថានៅលោត គ្រាប់កាំភ្លើងមិនបានបាញ់ចំកន្លែងសំខាន់បាញ់ចង់អោយនាយឈឺចង់អោយនាយដាច់ខ្យល់ស្លាប់នៅក្នុងដីច្រើនជាង
DU LIEST GERADE
កម្មសិទ្ធិបេះដូង
Romantikតួអង្គប្រុសនៅក្នុងសៀវភៅប្រលោមលោកចាស់មួយក្បាលនោះបង្ហាញខ្លួននៅក្នុងសុបិន្ត រហូតដល់ខ្ញុំត្រូវគូសរូបគេទុកដើម្បីកុំអោយភ្លេចមុខសង្ហានោះ ក្រោយមកខ្ញុំក៏បានជួបគេក្នុងរូបរាងពិតប្រាកដ....។ #Jakehoon #Jaywon Writer:🦅