Ep25: តើនាងនឹងបង្ហាញខ្លួនដែរទេ?

318 31 0
                                    

មកទល់ពេលនេះចូលដល់ពេលរសៀលទៅហើយ អ្នកទាំងបួនមិនទាន់ត្រឡប់ទៅផ្ទះវិញទេ នៅលេងជាមួយគ្នារហូតដល់ល្ងាចឯណោះ ។ ជុងវុន អង្គុយលើភ្លៅជេយ៍មើលរូបថតដែលពួកគេថត ឯស៊ុងហ៊ុនអង្គុយលេងទូរស័ព្ទងក់ម្ដងម្កាល ទាំងមានរាងតូចគេងនៅលើភ្លៅ ជេគគេងទាំងសៀវភៅគ្របក្បាល ឯកូនឆ្កែទាំងពីរនៅរត់ប្រលែងគ្នាលើវាលស្មៅនៅឡើយ។

"អ្នកនាង ជាអ្នកណា??" ជេគហៅមនុស្សស្រីម្នាក់ដែលឈរបែរខ្នង ក្នុងឈុតបុរាណ នាងងាកមកសន្សឹមៗមករកគេ ទម្រង់មុខវី កែវភ្នែកមូលក្រឡង់តែមុតដូចកញ្ចក់ នាងដកស្នៀតសក់ផ្កាមូគុងហ្វារបស់ខ្លួន មួយប៉ព្រិចភ្នែកក៏មកឈរនឹងមុខជេគចាប់ច្របាច់កគេទាំងសម្លឹងចំកែវភ្នែករាងតូចយ៉ាងកំណាច

"លែង...ទៅ!!" រាងតូចព្យយាមទាញដៃនាងចេញពីកខ្លួនឯង តែហាក់ដូចគ្មានបានការ

"ជ្រឹប" ចុងស្រួចនៃស្នៀតសក់ចាក់ទម្លុះត្រង់ពោះគេហូរឈាមមកច្រាវ

"បើឯងហ៊ានតែលូកដៃក្នុងរឿងយើង ឯងមិនរស់នោះទេ !!" នាងនិយាយសង្កត់ពាក្យសម្ដីស្នៀតសក់របស់នាងនៅជាប់នឹងពោះរបស់ជេគមិនព្រមដកទៅណា

"នាង...ជា..អ្នកណា??" សម្លេងដាច់ៗ ព្រោះបំពង់កមិនទាន់មានសេរីភាព នៅត្រង់ពោះចុកពឺតៗឈាមនៅតែហូរមិនដាច់

"យើងគឺ សូជីន " ជេគបើកភ្នែកធំៗព្យាយាមទាញនាងចេញពីខ្លួន តែដាក់ភ្នែកទៅខាងក្រោយខ្នងនាង ឃើញស៊ុងហ៊ុនកំពុងតែដេកនៅលើគ្រែទាំងដៃជើងជាប់ច្រវ៉ាក់

"ចង់ធ្វើអីគាត់!! លែងគាត់ទៅ !!"  ជេគស្រែកមួយវ៉ាស ក្រោកអង្គុយ ឯស៊ុងហ៊ុនឯណេះភ្ញាក់នឹងសម្លេងគេបោះទូរស័ព្ទប្រូសទៅលើស្មៅបាត់

"ស្អីគេអូន?? អ្នកណាគេកើតអី??" នាយព្យាយាមសួរអ្នកដែលអង្គុយដកដង្ហើមញាប់ៗ បែកញើសប៉ុនៗគ្រាប់ពោត

"ស៊ុងហ៊ុន" ជេគមកក្រសោបមុខនាយ ទើបចាប់អោបនាយដោយគ្មានហេតុផល រឹកពារដូចជាភ័យបារម្ភមើលតែនាយកើតអីមិនល្អ

កម្មសិទ្ធិបេះដូង Where stories live. Discover now