EP34: ខ្ញុំនឹងការពារគាត់

250 33 0
                                    

"ឯងដឹងថាហេតុអីយើងប្រាប់គ្រប់យ៉ាងដល់ដែរទេ ព្រោះឯងជាមនុស្សតែម្នាក់ដែលនៅក្បែរអ្នកប្រុសតូចជាងគេ រឿងគ្រប់យ៉ាងដែលយើងប្រាប់ឯងត្រូវសន្យាថាឯងមិនប្រាប់អ្នកណានោះទេ " លោកយាយចំណាស់ សម្លឹងមករករាងតូច ស្រដីសុំទំនុកចិត្តពីគេ ជេគងក់ក្បាលយល់ព្រមថានឹងបិទមាត់ រឿងសំខាន់ទាក់ទងនឹងមនុស្សដែលគេស្រលាញ់ គេមេចនឹងអាចមាត់វែងបានទៅ ។

"មុននឹងឯងអាចដឹងគ្រប់យ៉ាង យើងសុំអោយឯងសន្យានឹងយើងមកបានទេ ?"

"រឿងអីទៅលោកយាយ?"

"ការពារអ្នកប្រុសតូចអោយបានល្អ គាត់ជាកែវភ្នែករបស់លោកប្រុស លោកស្រីធំ គាត់មិនអាចកើតអីបាននោះទេ "

"ដរាបណាខ្ញុំនៅមានដង្ហើមអ្នកណាក៏ដោយ ប៉ះពាល់ផាក ស៊ុងហ៊ុនមិនបាននោះទេ ខ្ញុំនឹងការពារគាត់ ទោះខ្ញុំត្រូវស្លាប់ជំនួសគាត់ក៏ខ្ញុំមិនស្ដាយដែរ " ស្រ្តីចំណាស់ ញញឹមចេញមក រំជួលចិត្តនឹងចម្លើយចេញពីចិត្តរបស់គេ បើស៊ុងហ៊ុនឮ នាយប្រកាដជាយំចេញមកមិនខាន។

" យើងចង់សងសឹក ផាក ជីស៊ុគ អោយលោកប្រុសនិងលោកស្រី តែយើងធ្វើអីមិនបាន សំណាងហើយដែលមុខត្រូវខូចមួយជំហៀងមិនចឹង វានឹងចំណាំយើង សម្លាប់យើងចោលមិនបានមកនិយាយជាមួយឯងនោះទេ "

"មុខលោកយាយកើតអីទៅ??"

"ប៉ាម៉ាក់របស់អ្នកប្រុសតូចស្លាប់ ព្រោះតែឡានឆេះ យើងជាម្នាក់ដែលអាចចេញពីឡានបាន ប៉ុន្តែត្រូវឆេះមុខមួយជំហៀង ទើបមុខយើងខូចដល់សព្វថ្ងៃនេះ"

"តែខ្ញុំធ្លាប់ឮស៊ុងហ៊ុនប្រាប់ថា ពួកគាត់ត្រូវគេបាញ់តើ?"

"ថ្ងៃនោះ លោកប្រុស លោកស្រី ចេញពីសេអ៊ូលទាំងយប់ យើងជាអ្នកបម្រើផ្ទាល់ខ្លួនលោកស្រីធំ ទើបត្រូវជិះឡានជាមួយគាត់ ឯអ្នកប្រុសតូចកាលនោះនៅក្មេងណាស់ គាត់ត្រូវជិះឡានមួយទៀតដោយមិនអោយអ្នកណាដឹងកន្លែងដែលត្រូវយកអ្នកប្រុសតូចទៅ ឡានរបស់លោកប្រុសធំត្រូវឡានខ្មៅបើកតាមពីក្រោយ មែនហើយ ពួកវាបាញ់ឡានលោកប្រុសធំពីខាងក្រៅ វាបាញ់ច្រើនគ្រាប់ណាស់ គ្រាប់កាំភ្លើងទម្លុះកញ្ចក់ឡាន ត្រូវអ្នកខាងក្នុងស្លាប់អ្នកបើកឡាននៅនឹងកន្លែង ទើបឡានគ្មានអ្នកបើករេចង្កូតទៅបុកដើមឈើ យើងមិនដឹងថាមានអីទៀតនោះទេ ព្រោះពេលដែលយើងបើកភ្នែកពីសន្លប់ឡានឆេះអស់មួយផ្នែក លោកប្រុស លោកស្រីត្រូវគ្រាប់ ពួកគាត់ស្លាប់នៅក្នុងឡានអស់ហើយ ទើបយើងត្រូវរត់ចេញយ៉ាងលំបាកមុនឡានផ្ទុះមកដល់ខាងក្រៅឃើញធុងសាំងតូចៗនៅក្បែរនោះទើបដឹងថា មានអ្នកដុត "

កម្មសិទ្ធិបេះដូង Where stories live. Discover now