Ep29: ហេតុអ្វីត្រូវបាត់បង់ម្នាក់

279 28 0
                                    

"កូនជេគ លោកតាស្លាប់ហើយ ! " ប្រយោគអោយអ្នកដែលស្ដាប់ហើយរបូតទូរស័ព្ទពីដៃក្ដុកទៅលើឥដ្ឋការ៉ូបែកស្រាំកញ្ចក់អស់ ។

"កូនជេគ? ឮម៉ាក់និយាយទេកូន? កូននៅឯណា? មកផ្ទះមកកូន!" សម្លេងអ្នកម៉ាក់ពីទូរស័ព្ទចេះតែបន្លឺ តែកូនប្រុសរបស់គាត់មិនតបត គេដាក់ខ្លួនអង្គុយលើគ្រែហូរទឹកភ្នែកមកតក់ៗ

"មានរឿងអីនៅផ្ទះ? មេចបានជាអូនយំ??" ស៊ុងហ៊ុនចាប់មុខគេអោយងាកមករកខ្លួនម្រាមដៃមេវាសទឹកភ្នែកចេញពីមុខរបស់រាងតូច គ្រាន់តែកាយចិការនាយអាចទាយដឹងថាមិនមែនជារឿងល្អនោះទេ ។

"ហឹកៗ លោកតាស្លាប់ហើយ " គេពេបមាត់យំសសឹកដូចជាកូនក្មេងដៃមាំទាញខ្លួនតូចមកអោបលួងលោម គេគិតតែយំសសឹកអន្ទើតអន្តក់មិនឈប់

"រឹងមាំឡើង លោកតាមិនចង់ឃើញអូនបែបនេះទេ ជេគ " ស៊ុងហ៊ុននិយាយលួងលោមថើបសក់ក្បាល ជេគតិចៗ តែគេយំកាន់តែខ្លាំងឡើងៗ ឃើញបែបនេះនាយមុនសប្បាយចិត្តទេ ស្ទើរតែយំតាមទៅហើយ ។

"ហេតុអីជួយម្នាក់ ត្រូវបាត់បង់ម្នាក់ ហឹកៗ" គេយំផងនិយាយផង ឮងុលៗ ស្ដាប់សឹងមិនបាន លោកតាជាទីស្រលាញ់ត្រូវស្លាប់ដោយសារតែជួយសង្គ្រោះមនុស្សជាទីស្រលាញ់របស់ខ្លួន គេមិនចង់អោយបាត់បង់ម្នាក់ណានោះទេអ្នកទាំងពីរមានសារ:សំខាន់ក្នុងជីវិតគេដូចគ្នា តែគ្រប់យ៉ាងវាបានកើតឡើងហើយ ចង់មិនចង់ត្រូវតែធ្វើចិត្ត ទីបំផុតមនុស្សម្នាក់ត្រូវតែចាកចេញ ។

" ជេគអូនឈប់យំបានហើយ " ស៊ុងហ៊ុនមិនអាចទ្រាំមើលសភាពគេពេលនេះបានទេ ជេគយំតាំងពីម្សិលមិញមកដល់ពេលនេះមិនដឹងបានទឹកភ្នែកមកពីណា យំឡើងជោគអាវនាយអស់ហើយ យំខ្លាំងពេកមិនល្អទេ សម្លេងរាងតូចប្រែជាស្អកៗ នាយបារម្ភក្រែងគេឈឺដោយសារតែយំខ្លាំងពេក។

"អូនទទួលយកមិនបានទេ "

"អាយុលោកតាច្រើនណាស់ហើយ មនុស្សធម្មតាមិនអាយុវែងដល់គាត់នោះទេ ធ្វើចិត្តទៅណា អូននៅមានបងម្នាក់ទៀតតើ "

"កុំទៅណាចោលអូនម្នាក់ទៀតណា បងសន្យាមក មិនចឹង អូនអស់ពីខ្លួនមិនខាន " រាងតូចនិយាយទាំងលើកដៃមកអោបនាយ បារម្ភណាស់ ស៊ុងហ៊ុនគ្មានសុវត្ថិភាពគ្រប់ពេល អ្នកដែលជួយគេសុទ្ធតែរងទុក្ខខ្លួនឯង នេះជាហេតុផលដែលជេគមិនហ៊ានប្រាប់នាយថាលោកតាស្លាប់ក៏ព្រោះតែជួយគេ មិន ចឹងនាយបន្តោសខ្លួនឯងទៀតហើយ

កម្មសិទ្ធិបេះដូង Donde viven las historias. Descúbrelo ahora