Note : Alpha ( អាល់ហ្វា ) អាចជាមនុស្សប្រុសឬមនុស្សស្រី ជាប្រភេទមនុស្សដែលហួងហែងដៃគូរ ( Omega ) ដែលគេស្រឡាញ់ ។ Alpha ជាប្រភេទអ្នកដែលមានកម្លាំងខ្លាំងហើយក៏អាចធ្វើអោយ Omega ( មនុស្សប្រុសក៏បានមនុស្សស្រីក៏បាន ) មានកូនបាន ។
Omega ( អូមេហ្គា ) ជាប្រភេទមនុស្សដែលមានឋានៈទាប ។ ហើយអូមេហ្គាប្រុសគឺមានរាងរៅស្រដៀងមនុស្សស្រី គេមានសាច់ដុំតូចនិងលិង្*តូចដូចគ្នា ។ ហើយអ្វីដែលពិសេសនោះគឺ Omega អាចពរពោះបានទោះគេជាមនុស្សប្រុសក៏ដោយ ។
____
ស្ថិតក្នុងបន្ទប់មួយដែររញ៉េរញ៉ៃប្រៀបបាននិងសម្បុកជ្រូក ។ Jungkook ដែលជាម្ចាស់បន្ទប់ក៏បង្វិលខ្លួនទៅមកពេលដែលពន្លឺថ្ងៃចាំងទម្លុះវាំងននពណ៌.សមកចាំងប៉ះនិងមុខ ។
« ហ្ហឹមមម៎....ឈឺក្បាលណាស់ » រាងក្រាស់ក្រោយអង្គុយទាំងធីងធោង ។ កាលពីយប់មិញយប់ទៅជប់លៀងខួបកំណើតមិត្តភក្តិហើយថែមទាំងត្រូវគេបញ្រ្ចករហូតដល់សន្លប់ ។ មិនដឹងទៀតថាមកផ្ទះវិញបានយ៉ាងមិច ??
តុកៗ តុកៗ៚
« អ្នកប្រុសក្រោកហើយឬនៅចាស៎ ? » ម៉ែដោះស្រែកសួរបន្ទាប់ពីគាត់គោះទ្វាបានពីរដង ។ បន្ទប់របស់ Jungkook គឺមិនអាចចូលផ្តេសផ្តាសនោះទេ អ្នកដែលចូលបានមានតែបីនាក់ប៉ុណ្ណោះរួមទាំងម្ចាស់បន្ទប់ ។« មានការអីមែនទេម៉ែដោះ ? »
« គឺចង់សួរអ្នកប្រុសថាអោយ Taehyung លើកបបរមកជូននៅបន្ទប់ឬអ្នកប្រុសចុះទៅពិសារជាមួយនិងលោកស្រីនៅខាងក្រោម ?? »
« អោយ Taehyung លើកមក »
« ចាស៎..... » ចម្លែកដែល Taehyung អាចចេញចូលបន្ទប់របស់ Jungkook បានទោះគេមានតួនាទីជាអ្នកបម្រើដូចអ្នកដទៃក៏ដោយ ។
ក្រោយពេលម៉ែដោះចុះទៅខាងក្រោមវិញ Jungkook ក៏ចូលងូតទឹក ។ ខ្លួនគេមិនបានធុំស្រាអីទេព្រោះយប់មិញមាន Taehyung ជូតខ្លួនអោយរួចហើយ ។ ប្រាំនាទីក្រោយ Jungkook ក៏ចេញមកវិញជាមួយខោអាវធម្មតា ។ នាយលើកកន្សែងជូតសក់ដែលទទឹកជោកតិចៗព្រមទាំងដើរទៅអង្គុយនៅលើពូក ។
« បន្ទប់ខ្ញុំរញ៉េរញ៉ៃម្ល៉េះ ?? ដូចជាមានមនុស្សវៃគ្នាអញ្ចឹង »
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន