Episode 04 : ខ្វល់តែយើងម្នាក់បានហើយ....
" ប៉ុន្តែ..ពេលគាត់ថើបខ្ញុំ ហេតុអ្វីបេះដូងខ្ញុំលោតញាប់ម្លេះ ? " ម្រាមដៃតូចៗស្រឡូនទាំងប្រាំក៏លើកមកដាក់លើទ្រូងត្រង់ផ្នែកខាងឆ្វេង ។ គេក៏មិនយល់ដែរពេលដែល Jungkook ថើបនៅក្នុងហាងនោះ អារម្មណ៍របស់គេញាប់ញ័រ ព្រមទាំង....វាដូចជាមានអារម្មណ៍ថារំភើបទៅវិញទាំងដែលការពិតគេគួរតែស្តាយដែលបណ្តោយអោយស្នាមថើបដំបូងអោយទៅ Jungkook មិនមែន Jaeha សង្សាររបស់ខ្លួន .... ។
តុក តុក តុក
សម្លេងគោះទ្វាធ្វើឲ្យ Taehyung ភ្ញាក់ពីអន្លង់គំនិត ។ នាយតូចក៏ទាញស្មារតីយកមកវិញមុននិងដើរទៅបើកទ្វារព្រោះគិតថាប្រហែលអាចជា Kate អីនិងឯង ។ក្រាកកកក៚
" អ្នកប្រុស ??? "
" ភ្លេចយកថង់សម្លៀកបំពាក់ហើយ ! " Jungkook ញញឹមលើកថង់សម្លៀកបំពាក់ឡើងបង្ហាញ Taehyung ទើបធ្វើឲ្យរាងតូចសឹងតែទះថ្ងាស់ខ្លួនឯងទេ មើលគេចុះ ចេះសស្លាក់សស្លើតបែបនិងទៅកើត ។
" អរ ...... អរគុណអ្នកប្រុសហើយ " Taehyung និយាយព្រមទាំងប្រុងយកថង់ពីដៃរាងក្រាស់ប៉ុន្តែ Jungkook បែរជាលើកឡើងខ្ពស់ជាងមុនទៅវិញទើបធ្វើអោយ Taehyung យកដល់ ។
" អ្នកប្រុសអោយខ្ញុំមក ? " Taehyung និយាយទាំងប្រឹងជម្ទើតជើងកញ្ឆក់ថង់សម្លៀកបំពាក់ពី Jungkook តែក៏នៅតែយកមិនដល់ ។
" សុំស្រួលបួលមិនបានហ្អែស ? នេះយើងខំដើរយកមកអោយដល់បន្ទប់ណា "
" ប៉ុន្តែអ្នកប្រុសមិនអោយខ្ញុំដដែលនិង "
" សុំចូលក្នុងដែរ " Jungkook និយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ Taehyung តែម្តង មិនបាច់ចាំអោយម្ចាស់បន្ទប់សម្រេចចិត្តថាអោយចូលឬក៏អត់នោះទេ ។
" អេ៎...អ្នកប្រុស.... " Taehyung ក៏ប្រញាប់រត់មកតាម គេត្រុកៗពីក្រោយរាងក្រាស់ដែលឆែកឆេរពេញបន្ទប់ខ្លួន ។
" រៀបចំបន្ទប់បានស្អាតណាស់ ឯងនេះសមជាភរិយាគេណាស់ដឹងទេ ? " Jungkook ងាកមកនិយាយជាមួយនិងរាងតូចក្រោយពេលសង្កេតមើលការរៀបចំក្នុងបន្ទប់ហើយ ក៏អត់សសើរមិនបានណា Taehyung រៀបចំបន្ទប់មានរបៀបខ្លាំងណាស់ ។
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន