Episode 17 : ឈឺហួស ឈឺស្ទើរតែលែងគិតថាឈឺ...
« លោកចង់ធ្វើអី ? » ជីមីន សួរទាំងភ័យព្រមទាំងឈានជើងថយក្រោយតាមជំហានដែលរាងក្រាស់ចេះតែដើរចូលមកជិតដោយទឹកមុខគួរអោយខ្លាច ។
« ខ្លាចមែនទេ ? ជុ៎ៗ កុំខ្លាចអីអូមេហ្កាតូចយើងមិនសម្លាប់ឯងឯណា » យ៉ុនហ្គី សួរទាំងសើចលាក់គំនួចហើយក៏ជញ្ជក់មាត់ធ្វើសប្បាយៗទាំងដែល ជីមីន គេភ័យហើយខ្លាចហើយញ័រខ្លួនទីហើយនោះ ។
« .... »
ឆ្វាប់ៗ៚
« ហ្អាយយយ៎... » គ្រាន់តែ យ៉ុនហ្គី វាយខ្សែរក្រវាត់បញ្ឈិតខ្លួនភ្លាម ជីមីន ក៏ស្រែកព្រមទាំងអង្គុយអោបខ្លួនយំទទ្រើតភ្លាម គេបាក់ស្បាតណាស់ជាមួយការប្រើប្រាស់ហិង្សា គេរាងចាល គេមិនចង់ជួបមិនចង់ឃើញទៀតឡើយ ព្រោះតាំងពីតូចមកគេក៏ជួបវាមកឡើងឆ្អែតឆ្អន់ទៅហើយ ។
« លើកនេះយើងគ្រាន់តែប្រមានប៉ុណ្ណោះ បើមានលើកក្រោយវាមិនបញ្ឈិតអ៊ីចឹងទេគឺនៅលើខ្លួនឯងតែម្តង » យ៉ុនហ្គី និយាយក៏បោះខ្សែរក្រវាត់ទៅក្បែររាងតូចធ្វើអោយកែវភ្នែកដក់ដោយតំណក់ទឹកថ្លាឃើញហើយក៏ប្រញាប់ងក់ក្បាល គេព្រម ព្រមធ្វើតាម ព្រមស្តាប់នាយគ្រប់រឿងទាំងអស់សុំតែកុំធ្វើបាបគេទៅបានហើយ ។
« ខ្ញុំលែងហ៊ានហើយ ហ្ហឹកៗ »
« ស្តាប់សម្តីបែបនេះទើបវាមិនឈឺខ្លួន ចាំទុកក្នុងខួរក្បាលរបស់ឯងអោយច្បាស់ទៅ ផាកជីមីន » រាងក្រាស់និយាយដោយលើកដៃទៅទ្រចង្ការរបស់ ជីមីន អោយសម្លឹងមុខរាបស្មើរបស់នាយមុននឹងប្រលែងចេញវិញហើយក៏ដើរចេញមកចាំនៅឡានមុន ។ រាងតូចក៏លើកដៃជូតទឹកភ្នែកចេញពីលើថ្ពាល់ហើយទើបងើបដើរទៅតាម យ៉ុនហ្គី ដើម្បីត្រឡប់ទៅវិញ ។
@ភូមិគ្រិះមីន
មកដល់ភូមិគ្រឹះវិញ ជីមីន ក៏ត្រូវបានលោកស្រីមីនចេញមកទទួល ចំណែកឯ យ៉ុនហ្គី វិញគ្មាននិយាយអីមួយអឿសទេគ្រាន់តែចុះពីលើឡានក៏បោះជំហានឡើងទៅខាងលើតែម្តង ។
« កូន មីន... »
« អ្នកម៉ាក់នៅមិនទាន់សម្រាន្តទៀតហ្អេស៎ ? » ពែលម៉ាក់ យ៉ុនហ្គី ចូលមកចាប់ដៃគេក្តោបដោយស្នាមញញឹមព្រោះសប្បាយចិត្ត ជីមីន ក៏សួរទៅគាត់យ៉ាងទន់ភ្លន់ សមហើយដែលគាត់ស្រឡាញ់ពេញចិត្តនិងគេនោះ ។
أنت تقرأ
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
عاطفيةស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន