" បងនៅទីនេះ " ជុងហ្គុក ដើរចេញមកបន្ទាប់ពីនិយាយតបជាមួយ ថេយ៉ុង ។ នេះវាជាលើកទីមួយហើយដែល ថេយ៉ុង គេឃើញចរិតរបស់នាយបែបនេះ គេឆ្ងល់ណាស់ថាហេតុអ្វីភ្លាមៗប្តីរបស់គេប្រែប្រួលលឿនយ៉ាងដូច្នេះ ???" ហេតុអ្វីធ្វើបែបនេះ ??? "
" បែបណា " រាងខ្ពស់សង្ហាសួរហើយទាំងស៊កដៃចូលក្នុងហោបៅហើយក៏ធ្វើសញ្ញាអោយកូនចៅនាំគ្នាចេញទៅវិញព្រោះពេលនេះវាជាពេលវេលារបស់នាយជាមួយរាងតូចត្រូវនិយាយគ្នា ។
" បងប្រែហើយ ជុងហ្គុក*ឌឹបៗ " ថេយ៉ុង ខាំបបូរមាត់ហើយក៏ស្ទុះចូលទៅវាយគក់ដំដើមទ្រូងហាប់ណែនរបស់អ្នកជាប្តីឌឹបៗ ។ ជុងហ្គុក ក៏ចាប់ដៃរបស់គេជាប់ព្រមទាំងអោនសម្លឹងមុខតូចច្រមិចដែលងើយមើលមុខសង្ហារបស់នាយដោយក្រសែរភ្នែកអស់សង្ឃឹមនិងសោកស្តាយ... ។
" បើពីដំបូងបងឃោឃៅដាក់អូន តើអូនព្រមរៀបការជាមួយបងទេ ថេយ៍ ស្តាប់បង្គាប់ល្អជាង បងស្រឡាញ់អូន បងចង់មើលថែអូន បងចង់អោយអូននៅជាមួយបងហើយមានតែបងម្នាក់ ដូច្នេះកុំជំទាស់ចិត្តបង " ជុងហ្គុក និយាយហើយក៏ប្រលែងដៃស្រឡូនរបស់ប្រពន្ធអោយមានសេរីភាពវិញ នាយគឺមិនចង់ធ្វើអោយគេមានរបួសទេទោះបីត្រឹមស្នាមក្រហមក៏ដោយ ។
" ស្រឡាញ់ចង់មើលថែហ្ហេស៎ ជុងហ្គុក ? ប៉ុន្តែអូនកំពុងតែយល់ថាបងកំពុងឃុំឃាំងអូនច្រើនជាង " និយាយដល់ត្រឹមនេះទឹកភ្នែករបស់ ថេយ៉ុង ក៏រមៀលស្រក់ចុះមកតក់ៗ គេពិតជាមិនយល់ឡើយថាហេតុអ្វីសុខៗ ជុងហ្គុក ក៏ប្រែមកជាបែបនេះវិញវាគឺខុសគ្នាទាំងស្រុងហាក់ដូចជាមេឃហើយនឹងដីរវាងនាយពីមុននឹងនាយឥឡូវនេះ ។
" ស្រេចតែអូនគិត ប៉ុន្តែបងធ្វើព្រោះបងស្រឡាញ់អូនប៉ុណ្ណោះ ថេយ៍ "
ផ្លាច់៚
គ្រាន់តែបញ្ចប់ប្រយោគភ្លាមបាតដៃរបស់អ្នកជាប្រពន្ធដែលនាយស្រឡាញ់ស្ទើរតែលេបទុកក៏វាត់លើថ្ពាល់របស់នាយមួយទំហឹងធ្វើអោយនាយដែលមិនបានត្រៀមខ្លួនទាន់ក៏ងាកមុខទៅម្ខាងស្របពេលដែលស្នាមក្រហមក៏លេចឡើងលើថ្ពាល់របស់នាយយ៉ាងច្បាស់ហើយវាក៏ជាស្នាមម្រាមដៃរបស់ ថេយ៉ុង ប្រពន្ធរបស់នាយហ្នឹងឯង ។
BẠN ĐANG ĐỌC
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Lãng mạnស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន