Episode 34 : ខ្ញុំមិនស្តាយក្រោយទេ
ក្រឡេកមកមើលសភាពអ្នកដែលនៅហុងកុងឯណេះវិញវាក៏មិនបានដូចគូរស្នេហ៍ដែលនៅប្រទេសកូរ៉េឡើយ ។ ក្នុងបន្ទប់សណ្ឋាគារមិនមែនមានសមាជិកតែពីរអ្នកដូចកាលពីដំបូងនោះទេប៉ុន្តែក៏មានអ្នកទីបីថែមម្នាក់ទៀត ។ ក្រៅពីគេង ហើយក៏ក្រោកមកញ៊ាំអីនិងស៊កសៀតឌឺដងផ្លែផ្កាអោយ ជីមីន ហើយ លូសុី ក៏គ្មានការងារធ្វើក្រៅពីដេកថ្ងូរក្រោមទ្រូងរបស់ យ៉ុនហ្គី ស្រែកលឺបញ្ឈឺចិត្តរបស់អូមេហ្កាតូចកម្សត់នោះទេ ។ ហើយពេលនេះក៏ដូចគ្នា...
ផ្លាប់ៗ
" ហ្អាស៎ៗ អឹសៗ លោកមីន " លូសុី ថ្ងួចថ្ងូរចេញមកខ្លាំងៗឥតខ្មាស់ ប៉ុន្តែនាងមានបំណងបញ្ឈឺ ជីមីន ។រាងតូចអង្គុយនៅក្រៅបន្ទប់ស្ងៀមៗមិនកម្រើកប៉ុន្តែទឹកភ្នែកហូរដូចទឹកបាក់ទំនប់យ៉ាងអ៊ីចឹង ។ ជីមីន ខ្សឹកខ្សួលអណ្តឺតអណ្តកចង់ផុតដង្ហើមម្តងៗក៏មាន ដរាបណាដែល យ៉ុនហ្គី កាន់តែធ្វើទង្វើក្បត់ស្នាមខ្មៅសសៃគួរអោយខ្លាចនៅកញ្ចឹង.ករបស់គេក៏កាន់តែរីករាលដាលធំជាងមុនថែមទៀត ។
បើសិនអាចទាញវេលាថយក្រោយ ឬក៏ចាប់ផ្តើមសាថ្មីម្តងទៀត គេនឹងធ្វើខ្លួនអោយរឹងមាំជាងនេះ ហើយក៏សុំមិនស្រឡាញ់អាល់ហ្វាដូចជា យ៉ុនហ្គី ឡើយប៉ុន្តែនៅពេលនេះវាក៏ហួសអស់ទៅហើយ ទោះថាស្តាយក្រោយក៏គ្មានន័យឡើយ ព្រោះផ្លូវដែលគេដើរក្រាលដោយបន្លានិងអំបែងថ្មមួននេះគឺគេជាអ្នកជ្រើសរើសដោយខ្លួន គ្មានអ្នកណាមកបង្ខិតបង្ខំគេនោះទេ ។
" ហ្ហឹកៗ...ស្រឡាញ់លោកហេតុអ្វីឈឺចាប់យ៉ាងនេះ ហ្ហឹកៗ " ជម្រើសដែល យ៉ុនហ្គី រើសឬក៏អ្វីដែលនាយចង់បានគឺសុតតែគ្មានវត្តមានរបស់គេនោះទេ គឺមានតែគេម្នាក់ឯងដែលបណ្តោយអោយរឿងគ្រប់យ៉ាងកើតឡើងទៅតាមទិសដៅបេះដូង គិតថាស្រឡាញ់នាយយ៉ាងខ្លាំងទើបហ៊ានលះបង់និងពលីគ្រប់សព្វបែបយ៉ាង ប៉ុន្តែចុងក្រោយជម្រើសមួយនេះវាគឺមិនខុសពីការយកខ្លួនទៅជ្រលក់ជាមួយភក់ធ្វើអោយកាយអប្បលក្ខណ៍ទោះចង់បកក្រោយក៏មិនអាច លាងក៏លាងមិនជ្រះ ចុងក្រោយនោះវាអាចបានគឺត្រឹមតែទ្រាំបន្តដើរទៅមុខទៀតប៉ុណ្ណោះ ។
ESTÁS LEYENDO
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន