Episode 30 : ខ្ញុំមិនស្អប់លោក ប៉ុន្តែខ្ញុំស្អប់ខ្លួនឯង
" មនុស្សគ្រប់គ្នាតែងតែមានសិទ្ធិ យើងស្រឡាញ់ឬចង់បាននរណាម្នាក់ជាសិទ្ធិរបស់យើងឯងហាមមិនបានទេ " តបតែប៉ុណ្ណឹង យ៉ុនហ្គី ក៏ដើរចេញទៅទាំងមុខមាំហើយក៏មិនភ្លេចទច់ដំណើរនិងបែរមកមើល ជុងហ្គុក វិញដូចគ្នា ។
" មិនមែនឯងម៉ាកគេហើយ នោះគេគឺជារបស់ឯងជារៀងរហូតនោះទេ យើងផ្តាំដោយបំណងល្អណា ថែរក្សាគេអោយបានល្អហើយកុំធ្វេសប្រហែសអោយសោះមិនចឹងទេកុំបន្ទោសថាយើងអាក្រក់ " ជាពាក្យសម្តីប្រមានឬអាចថាគម្រាមរបស់ យ៉ុនហ្គី ទៅ ជុងហ្គុក ធ្វើឲ្យអាល់ហ្វាកំលោះអត់ក្តៅងំក្នុងទ្រូងមិនបាន ។
" ចង្រៃយ៎.... " ជុងហ្គុក ក្តាប់ដៃណែនពោលឡើងទាំងខាំថ្គាមលឺក្រតៗ ។
" អ្នកប្រុស.... " ថេយ៉ុង លូកប្រអប់ដៃស្រឡូនកាន់ប្រអប់ដៃរបស់ ជុងហ្គុក យ៉ាងណែនហាក់ដូចជាចង់ប្រាប់ថាកុំអោយនាយបារម្ភអ្វីឡើយ ទោះយ៉ាងក៏អូមេហ្កាដូចជាគេក៏មានតែនាយម្នាក់ប៉ុណ្ណោះ ។
ក្រឡេកមកមើល ជីមីន ឯណេះវិញបន្ទាប់ពីមិនបានញ៊ាំអីហើយគេក៏ដើរតាម យ៉ុនហ្គី ត្រុកៗពីក្រោយ ។
" ចង់ទៅណាក៏ទៅៗ មិនបាច់មកតាមយើងទេ " រាងក្រាស់បែរខ្លួនមកប្រាប់យ៉ាងគំរោះគំរើយ រកតែអូមេហ្កាតូចហើបមាត់និយាយអីមិនបានបន្តិចផងនាយក៏បោះជំហានដើរទៅយ៉ាងលឿន ។
- ឃាត់ចិត្តនិងបេះដូងរបស់លោកមិនបានហើយខ្ញុំក៏មិនអាចឃាត់សូម្បីខ្លួនរបស់លោកបានដូចគ្នា - រាងតូចពោលឡើងនៅក្នុងចិត្តព្រមទាំងប្រើកែវភ្នែកទាំងគូរដែលកល់ដោយដំណក់ទឹកថ្លាសម្លឹងមើលរាងក្រាស់រហូតនាយដើរចេញទៅផុតស្រមោលគេសម្លឹងលែងឃើញទើបគេដកដង្ហើមធំទាំងនឿយហត់មួយហឿកមុននឹងបោះជំហានទាំងគ្មានកម្លាំងឡើងទៅបន្ទប់សម្រាកវិញ ។
មកដល់ក្នុងបន្ទប់ ជីមីន ក៏សម្រូតខ្លួនអង្គុយផ្អែកខ្នងនិងទ្វារ ។ គេសម្លឹងមើលជុំបិញខ្លួនដែលមានតែភាពទទេរស្អាត ល្ហល្ហេវ បែបនេះគេពិតជាយល់ថាឯកាខ្លាំងណាស់ ។
" ហ្ហឹមម៎.... " រាងតូចដកដង្ហើមធំហើយក៏ស្រាប់តែមានអារម្មណ៍ថាធីងធោង ងងឹតមុខចង់ដួលយ៉ាងម៉េចក៏មិនដឹងវាអាចជាមកពីគេមិនបានញ៊ាំអីហើយមើលទៅនោះបានជាបែបហ្នឹង ។ គិតបែបនោះហើយរាងតូចក៏ម្នាម្នីទប់ខ្លួនដើរយឺតៗទៅគ្រែវិញព្រោះគេគិតថាបើសម្ងំគេងបន្តិចវាក៏អាចធូរស្បើយនៃការវិលមុខខ្លះដែរ ប៉ុន្តែគ្រាន់តែទម្រេតខ្លួនបានបន្តិចភ្នែកគេក៏ងងឹតបែកព្រាលឡើងស្លុបអស់មុននឹងពោះក៏ចាប់ផ្តើមធ្វើទុក្ខតមួលរមិញហើយ---
![](https://img.wattpad.com/cover/287447787-288-k883379.jpg)
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន