🌻 បម្រើស្នេហ៍ Alpha 🌻

5.2K 380 5
                                    

Episode 29 : គ្រឺតសម្តីខ្លាំងណាស់....

  ជីមីន អង្គុយលើពូកសម្លឹលមើលទៅទេសភាពខាងក្រៅទីក្រុងតាមរយៈកញ្ចក់បង្អួចថ្លា គេសម្លឹងមើលទៅជ្រៅទៅក្នុងភាពងងឹតនៃស្បៃរាត្រី សម្លឹងមើលភ្លើងចម្រុះពណ៌ដែលបញ្ចេញតាមអគារខ្ពស់ៗនិងតាមចិញ្ចើមផ្លូវ ។

  " សូម្បីតែពេលយប់ងងឹតក៏នៅតែអាចមានពន្លឺបានចុះហេតុអ្វីលោកមិនអាចបើកចិត្តស្រឡាញ់ខ្ញុំបាន មីន យ៉ុនហ្គី ហើយប្រសិនបើអោយលោកជ្រើសរវាងការស្លាប់និងស្រឡាញ់ខ្ញុំតើលោកយកមួយណា ស្លាប់មែនទេ ??? "

  " ត្រូវហើយ " នាយតូចចោលសំណួរសួរខ្លួនឯងដោយភាពទុក្ខសោកសុខៗក៏បានលឺចម្លើយដែលគួរអោយក្អួតឈាមមកវិញដូចគ្នា ។ មុននេះគេរវល់តែអណ្តែងអណ្តូងពេកហើយទើបមិនបានដឹងថា យ៉ុនហ្គី ត្រឡប់មកវិញពីពេលណានោះ ។

  អូមេហ្កាតូចខាំមាត់ទប់ទឹកភ្នែកមិនអោយស្រក់ ឆ្ងល់ណាស់គេឈឺឡើងស៊ាំទៅហើយប៉ុន្តែគ្មានការឈឺចាប់ម្តងណាដែលគេអាចឃាត់ទឹកភ្នែកបាននោះទេ ទោះបីជាឈឺចាប់រាប់ភ្លេច ឈឺឡើងចង់ឆ្អែតឆ្អន់ចិត្ត ក៏ប៉ុន្តែទឹកភ្នែកបែរជាមិនអាចរីងស្ងួត ព្រោះរាល់លើកអោយតែគេតូចចិត្តនិងអាល់ហ្វារូបសង្ហាម្នាក់នេះគេតែងតែយំចេញមករហូត ប្រហែលជាបែបហ្នឹងហើយទើប យ៉ុនហ្គី តែងតែរអ៊ូរថាគេគួរអោយធុញនោះ ។

  " ហ្ហឹមមម៎.... " ផឹបប៎ *** យ៉ុនហ្គី ដើរមកទន្លាក់ខ្លួនទៅលើពូកជិត ជីមីន ហើយក្លិននៃស្រានៅលើខ្លួនរបស់នាយក៏រសាត់ហោះកាត់ភាយទៅប៉ះនិងច្រមុះរបស់រាងតូចទើបធ្វើអោយគេបានដឹងថានាយកំពុងតែស្រវឹង ។

  រាងតូចម្នីម្នាលើកដៃប៉ាតទឹកភ្នែកចេញពីថ្ពាល់អោយស្អាតហើយទើបប្រឹងប្រើកម្លាំងស្តួចស្តើងទាញរាហក្រាស់អោយគេងបានត្រឹមត្រូវ មុននឹងជួយដោះស្បែកជើងក៏ដូចជាស្រោមជើងរបស់នាយចេញទើបគេបន្តដោះអាវក្រៅនាយចេញមួយតង់ទៀតហើយទើបដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីយកទឹកនិងកន្សែងជូតខ្លួនអោយនាយ ។ នាយអាចឃោឃៅឬធ្វើអាក្រក់ដាក់គេខ្លាំងបែបណាក៏បានដែរ ប៉ុន្តែគេមិនអាចបញ្ឈប់ចិត្តនិងបេះដូងអោយឈប់ស្រឡាញ់ឬខ្វល់ខ្វាយពីនាយបាននោះឡើយ ទោះបីខឹងឬតូចចិត្តជាមួយនាយប៉ុណ្ណាឬក៏ប៉ុន្មានលានដងដែលនាយធ្វើអោយគេទឹកភ្នែកក៏ដោយគេក៏នៅតែរក្សាចិត្តស្រឡាញ់នាយដូចដើម ។
 
  " ហ្ហឹមម៎...ធ្វើស្អី ? " ពេលដែល ជីមីន ប្រឡេះឡេវអាវរបស់នាយចែញប៉ុន្មានគ្រាប់ខាងលើនោះ យ៉ុនហ្គី ក៏ចាប់ដៃរបស់គេជាប់ព្រមទាំងសួរទាំងរងូវៗទៀតផង ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Tempat cerita menjadi hidup. Temukan sekarang