💙 បម្រើស្នេហ៍ Alpha 🦋

6.9K 373 1
                                    

Episode 13 : យើងដឹងថាឯងជា Omega ...

ព្រឹកថ្ងៃថ្នីឈានចូលមកដល់ដោយពាំនាំភាពកម្តៅដែលជាពន្លឺនៃព្រះអាទិត្យដែលរះឡើងដើម្បីបំភ្លឺមនុស្សគ្រប់គ្នា ។ ក្នុងបន្ទប់សណ្ឋាគារមួយដែលស្ថិតនៅជាន់ខាងលើបង្ហាញអោយឃើញរាងកាយពីរដែលគេងអោបគ្នាយ៉ាងស្អិតរមួតប្រៀបដូចជាបិតកាវ 502 ទោះបីចង់ចាប់ហែកអោយចេញពីគ្នាក៏ប្រហែលមិនអាចដែរ ។

« ហ្ហឹមមម.... » រាងតូចគ្រហឹមតិចៗពេលដែលអារម្មណ៍ទទួលដឹងដល់ថ្ងៃថ្មី ប៉ុន្តែត្របកភ្នែកវាបែរជាធ្ងន់កណ្តុកទើបគេហាក់ដូចជាបើកមិនរួចទាល់តែសោះ បែបនោះគឺមានតែលើកដៃទៅអោបរាងកាយមួយដែលនៅក្បែរដើម្បីទទួលយកអារម្មណ៍កក់ក្ដៅនឹងគេងអោយអស់ងងុយ ។

អ្នកដែលត្រូវ Taehyung លើកដៃអោបក៏លេចស្នាមញញឹមនៅលើផ្ទៃមុខតិចៗទើបលើកដៃមាំពោពេញទៅដោយសាច់ដុំអោបទាញរាងតូចវិញសឹងតែអោយ ថេយ៉ុង ជ្រមុជខ្លួនចូលក្នុងទ្រូងរបស់នាយទៅហើយ ។

« អ្ហឹមម អ្នកប្រុស.... » នាយតូចខិតខ្លួនចេញបន្តិចពេលដែលមានអារម្មណ៍ថាថប់ដង្ហើមព្រោះតែការអោបរឹតរបស់ Jungkook ទើបលើកដៃទះថ្ពាល់របស់រាងក្រាស់តិចៗភ្ជាប់ជាមួយសំឡេងស្រាលៗដើម្បីហៅនាយអោយក្រោកព្រោះតែថ្ងៃរះឡើងខ្ពស់ណាស់ទៅហើយ ។ Jungkook លឺហើយក៏មិនព្រមក្រោកដែរនាយទាញរាងតូចយកទៅអោបរឹតនិងថើបខ្សឺតៗថើបយកៗ ថើបមិនចេះឆ្អែតឆ្អន់ឬក៏ធុញទ្រាន់សូម្បីបន្តិចណាឡើយ ។

« ក្រោកទៅងូតទឹកអ្នកប្រុស »

« អត់ចង់ទេ ចង់គេងបែបនេះជាងក្តីសុខណាស់ទៅងូតទឹកអត់មានក្តីសុខចឹងទេ » នាយប្រកែកធ្វើឬកពារញិកញ៉ក់ដូចកូនក្មេងធ្វើឲ្យ Taehyung ក្នាញ់ចង់តែទះអោយបែកថ្ពាល់និងធាក់ទម្លាក់ពីលើគ្រែអោយបាក់ចង្កេះនោះទេ ។

« អ្នកប្រុសនៅគេងទៅអ៊ីចឹង ខ្ញុំទៅងូតហើយស្អប់ណាស់អ្នកដែលខ្ចឹលងូតទឹក ហ្ហើយ....ខ្លួនអោយសុតតែបាក់តេរីនិងមេរោគបែបនោះកុំសង្ឃឹមថាខ្ញុំដេកអោបអ្នកប្រុសទៀតនោះ »

« ក្រោកហើយៗ...... » លឺរាងតូចថាអោយបែបនោះហើយនាយក៏ព្រមក្រោកទាំងមុខក្រញ៉ូវ ពេបមាត់ងាកមុខទៅម្ខាងធ្វើជាងក់ងរនឹង Taehyung ក៏ចាំមើលថារាងតូចលួងគេឬក៏អត់ ?

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Donde viven las historias. Descúbrelo ahora