Episode 14 : យើងសន្យាថាតទៅយើងនឹងស្រឡាញ់មើលថែឯង បង្កើតក្តីសុខនិងសុភម្គលអោយឯងនឹងមិនធ្វើអោយឯងទឹកភ្នែកឡើយ...
បន្ទាប់មក យ៉ុនហ្គី និង ជីមីន ក៏នាំគ្នាញ៊ាំអីបន្តដោយគ្មានអ្នកណានិយាយអ្វីមួយអឿសឡើយ ។ រាងតូចវិញខំលេបបាយទាំងអួលៗ គេមិនចង់យំទេដោយសារតែរឿងអន់ចិត្តប៉ុណ្ណឹងនោះ ប៉ុន្តែគេពិតជាទប់មិនបាន កន្លងមកក្រៅតែពីធ្វើរឿងលើគ្រែ យ៉ុនហ្គី មិនដែលចាប់អារម្មណ៍ខ្វាយខ្វល់ជាមួយគេបន្តិចណាឡើយបើត្រូវនិយាយល្អជាមួយនោះក៏មានលោកស្រីមីននៅជិត ។
" យំទៀតហើយមែនទេ ? " ឃើញរាងតូចញ៊ាំបាយឈ្ងោកមុខសឹងដល់ក្នុងចាន យ៉ុនហ្គី ក៏សួរឡើងទាំងធ្វើមុខធុញទ្រាន់ពេញទំហឹង ។
" អត់ទេ ខ្ញុំមិនបានយំទេ " ជីមីន ក៏ប្រញាប់តបទាំងគ្រវីក្បាលតតាក់ ។
" បើអ៊ីចឹងក៏ល្អហើយ ព្រោះបើឯងយំគ្រាន់តែរឿងប៉ុណ្ណឹងយើងក៏កាន់តែធុញទ្រាន់ជាមួយឯងថែមទៀត " យ៉ុនហ្គី ថាចំៗទាំងមិនគិតដល់ចិត្តទន់ជ្រាយរបស់ ជីមីន សូម្បីតែបន្តិច នាយមិនបានខ្វល់ទាល់តែសោះថារាងតូចខូចចិត្តខ្លាំងប៉ុណ្ណាកាលបើលឺនាយនិយាយបែបនេះ ។
" បើលោកមិនពេញចិត្ត ខ្ញុំក៏មិនធ្វើអោយលោកកាន់តែមិនពេញចិត្តដែរ " ជីមីន តបទាំងញញឹមគួរអោយស្រឡាញ់ គឺស្នាមញញឹមក្រោមភាពឈឺចិត្តយ៉ាងខ្លាំងនេះឯង ។ វាក៏សមព្រោះគ្មានអ្នកណាម្នាក់គេសប្បាយចិត្តនោះទេពេលលឺមនុស្សដែលយើងស្រឡាញ់និយាយចេញមកក្តែងៗទាំងមិនយល់ចិត្តបែបនេះនោះ ។
" ចុះមានទៅពេទ្យពិនិត្យទេថាមានកូនឬអត់ ? "
" នៅទេ ព្រោះ--- "
" មិនបាច់និយាយទេ យើងដឹងថាឯងទៅណាមកណាចាំតែយើងរហូតហ្នឹង បើគ្មានយើងស្អីក៏មិនចេះធ្វើដែរ គួរអោយធុញខ្លាំងណាស់ "
" ខ្ញុំសុំទោស តទៅខ្ញុំនឹងព្យាយាម មិនអោយរំខានអោយលោកធុញទៀតទេ " ជីមីន និយាយទាំងឈ្ងោកមុខចុះ ទឹកភ្នែករបស់គេស្រក់ចុះតក់ៗ ។
ប៉ុន្តែសួរថា យ៉ុនហ្គី គិតអាណិតឬខ្វល់ជាមួយគេមែនទេ ? អត់នោះទេព្រោះទឹកភ្នែករបស់ ជីមីន វាមិនប្រៃ វាប្រហែលសាបរហូតគ្មានតម្លៃសម្រាប់នាយសូម្បីតែបន្តិច ។
STAI LEGGENDO
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Storie d'amoreស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន