ఌ បម្រើស្នេហ៍ 𝗔𝗹𝗽𝗵𝗮 ఌ

5.2K 361 5
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲 𝟮𝟳 : ឯងជាសង្សាប៉ុន្តែយើងជាប្តី...

  ដើមឡើយកម្មវិធីដេញថ្លៃគ្រឿងពេជ្របានបញ្ចប់ទៅហើយក៏ប្រហែលជាភ្ញៀរដែលមកពីប្រទេសផ្សេងៗក៏នាំគ្នាត្រឡប់ទៅវិញដែរ ប៉ុន្តែដោយសារតែខាងសណ្ឋាគាររបស់ យ៉ុនហ្គី មានបន្ថែមកម្មវិធីជប់លៀងពីរថ្ងៃបន្ថែមទៀតនោះទើបនៅសល់ភ្ញៀវវីអាយភីច្រើនដែលមិនទាន់ត្រឡប់ទៅវិញហើយក៏មាន ជុងហ្គុក និង ថេយ៉ុង ផងដែរប៉ុន្តែលោកស្រីចនគាត់បានត្រឡប់ទៅប្រទេសកូរ៉េមុនហើយព្រោះមានធុរៈបន្ទាន់ ។

  ថ្ងៃបាក់រសៀល ថេយ៉ុង ក៏ក្រោកឡើងទាំងហេវហត់អស់កម្លាំងពីខ្លួនឡើងរលីងតែម្តង ថែមទាំងឃ្លានទៀតព្រោះអីបើកភ្នែកព្រឹកមិញមិនទាន់ទាំងបានចូលបន្ទប់ទឹកលុបមុខដុសធ្មេញហើយឈឺនោមផងក៏ត្រូវអ្នកប្រុសអាល់ហ្វាល្មោភកាមនោះចាប់រំលោភបញ្ចូលមេជីវិតអោយទាំងព្រឹកហ្នឹងឯង ។ គេទើបតែអាយុ១៨ឆ្នាំសោះមកចង់អោយគេមានប៊េប៊ី មនុស្សអាក្រក់:((

ទឹងង៎៚
  សម្លេងសារលោតចូលមកក្នុងទូរស័ព្ទបន្លឺឡើង ថេយ៉ុង ក៏ទាញទូរស័ព្ទរបស់ខ្លួនយកទៅមើលហើយក៏អត់បើកភ្នែកធំៗមិនបានព្រោះសារដែលលោតចូលមកនោះជាសាររបស់ ជេហា សង្សាររបស់គេហ្នឹងឯង ។ ស៊យហើយៗ នេះគេកំពុងក្បត់ចិត្ត ជេហា ច្បាស់ណាស់ដែលមិនទាន់បែកគ្នាជាមួយនាយដាច់ស្រេចផងក៏មកមានសម្ព័នភាពសុីជម្រៅជាមួយ ជុងហ្គុក ថែមទាំងយល់ព្រមរៀបការជាមួយនាយទៀត ។

រុីងៗៗ...
  គិតមិនទាន់បានប៉ុន្មានដង្ហើមផងម្ចាស់សារដែលផ្ញើរមកនោះក៏ចុចខលមកធ្វើអោយម្ចាស់ទូរស័ព្ទឆ្លេឆ្លាញ័រដៃញ័រជើងដូចមាន់រកពងអ៊ីចឹង ។

ក្រាកកក៎...
  ស៊យហើយក៏ជាន់ស៊យទៀត ស្របពេលដែលកំពុងគិតរឿង ជេហា ខលមកនោះ ជុងហ្គុក ក៏ស្រាប់តែបើកទ្វារចេញពីបន្ទប់ទឹកមកដូចគ្នាងាប់ហើយងាប់ៗមិនខានទេ គិតយ៉ាងម៉េចអីយ៉ាងម៉េចទេពេលនេះ ។ ( មានមន្តស្នេហ៍ពេក(¬‿¬) !!! )

  " អ្នកណាខលមក ? ម៉េចមិនលើក ??? " ជូតសក់ដែលទទឹកបណ្តើរ ជុងហ្គុក ក៏សួរបណ្តើរព្រោះលឺសម្លេងទូរស័ព្ទរោទិ៍យូរដែរតាំងពីនាយនៅងូតទឹកម្ល៉េះ ហើយប៉ុន្តែអូមេហ្កាតូចរបស់នាយនៅមិនទាន់ដាច់ចិត្តចុចទទួលទៀត ។ នៅស្មឿកៗសឿកៗមិនព្រមចុចទទួលបែបនេះតិចអ្នកខាងនោះលួចជេរម៉ែទៅ-.-

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now