☔️ បម្រើស្នេហ៍ Alpha ☔️

4.9K 341 8
                                    

Episode 31 : មកពីឯងល្ងង់...

  ស្រែកយំខ្លាំងៗតែម្នាក់ឯងអស់ចិត្តហើយ ជីមីន ក៏លើកខ្លួនតូចស្តើងគ្មានកម្លាំងកំហែងដើរយឺតៗទៅក្នុងបន្ទប់ទឹក គេសម្លឹងមើលខ្លួនឯងទាំងទឹកភ្នែករហេមរហាម ម្តងនេះគេឈឺក្បែរក្អួតឈាមចេញមកទាំងដុំទៅហើយ ។ រាងតូចញញឹមចេញមកបន្លប់ភាពឈឺចាប់ ហើយក៏លើកដៃជូតទឹកភ្នែកចេញ គេមិនចង់យំចម្អកអោយខ្លួនទើបប្រឹងញញឹមទាំងទ្រូងគ្រាំគ្រា ទោះញញឹមចេញមកទាំងលេបទឹកភ្នែកក៏ដោយក៏គេនៅតែប្រឹងញញឹមដែរ ប្រៀបបានដូចជាការដែលគេប្រឹងទ្រាំស្រឡាញ់និងចង់នៅក្បែរ  យ៉ុនហ្គី អ៊ីចឹងឯង ។

  " មិនអីទេ វាគឺមិនអីទេ " និយាយបែបនេះហាក់ដូចជាកំពុងតែប្រឹងលេបអំបែងចូលក្នុងពោះឆ្លងកាត់បំពង់.កយ៉ាងអ៊ីចឹង តឹងទ្រូងថប់ដង្ហើមស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ ។

  " ហ្ហឹកៗ.....វាគឺមិនអីទេ កុំយំអី ផាកជីមីន កុំយំអី ហ្ហឺ " ជីមីន យំចេញមកទាំងឈឺចាប់ហើយក៏គ្មានអ្នកណានៅក្បែរនិងលួងលោងឬផ្តល់កម្លាំងចិត្តអោយគេក្រៅពីគេខ្លួនឯងនោះឡើយ ។ តើអ្នកណាទៅដែលអាចយល់អារម្មណ៍របស់គេនៅក្នុងពេលនេះ ឬក៏មិនអាចយល់ប៉ុន្តែបែរជាមកសួរថាគេល្ងង់ម្ល៉េះ នៅទ្រាំដល់ពេលណាមែនទេ ? បើសួរសំណួរនេះមកកាន់គេក៏កុំភ្លេចយកកាំបិតមកចាក់បំពង់.កគេអោយស្លាប់ផង :) ស្រឡាញ់មនុស្សម្នាក់ដែលគេមិនស្រឡាញ់វាមិនមែនជាវិធីល្អទេ ទោះបីយើងនិយាយថាទោះគេមិនស្រឡាញ់យើងក៏ដោយប៉ុន្តែអោយតែបានឃើញគេម្នាក់នោះសប្បាយចិត្តគឺគ្រប់គ្រាន់ ឬមួយបែបទៀតវាគឺងាយ បើសិនជាគេមិនស្រឡាញ់យើងក៏កុំស្រឡាញ់គេវិញ នេះពាក្យដែលគេតែងតែលឺ.តៗគ្នារហូត ។ ប៉ុន្តែបើសិនអោយគេបកស្រាយគេច្បាស់ជានិយាយថា *ស្នេហា* ពាក្យពីរម៉ាត់ដែលខ្លីប៉ុន្តែន័យគឺវែងខ្លាំង ។ ធ្លាប់លឺពាក្យថា *ស្នេហាជាការអត្មានិយម* ដែរទេ ? ដូចជាគេអ៊ីចឹង ស្រឡាញ់ យ៉ុនហ្គី ទោះបីជាឈឺចាប់ដល់កម្រិតណាក៏មិនដែលខឹងឬស្អប់នាយ មិនដែលគិតថាឈប់ស្រឡាញ់នាយ មិនដែលបន្ទោសនាយឡើយ អោយតែនៅក្បែរនាយទោះលះបង់អ្វីខ្លះឬក៏ប្រគល់ទាំងជីវិតអោយនាយក៏គេសុខចិត្តដែរ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Onde histórias criam vida. Descubra agora