❣️ បម្រើស្នេហ៍ Alpha ❣️

6.6K 385 0
                                    

Episode 11 : ចង់ស្ទូចអារម្មណ៍យើងមែនទេ ?

ស្របពេលដែលបទទីប្រាំបានបញ្ចប់ Jungkook ក៏មិនប្រលែងរាងតូចអោយតបូតពីក្នុងរង្វង់ដៃទៅណាឆ្ងាយឡើយប៉ុន្តែភ្លាមនោះស្រាប់តែមានគូរាំគូស្ទុះចូលមកបំបែកអ្នកទាំងពីរដោយនារីស្រស់ស្អាតម្នាក់មកស្នើសុំរាំជាមួយ Jungkook ឯបុរសម្នាក់ទៀតក៏រាំជាមួយ Taehyung ។

Jungkook រាំទាំងគ្មានអារម្មណ៍ គេតាមមើលគូរាំរបស់រាងតូចរហូតមុខសង្ហារក៏ក្រម៉ូវជាប់ ចិញ្ចើមក៏ចងចូលគ្នាពេលដែលសម្លឹងឃើញប្រុសផ្សេងកាន់ដៃរបស់ Taehyung ថែមទាំងអោបចង្កេះតូចដែលគេហួងហែងនោះទៀត...ហ្ហឹមម៎....គេកំពុងតែមួម៉ៅខ្លាំងណាស់ក្នុងពេលនេះ ។

* ឯងប្រហើនណាស់ដែលយកដៃអោបមនុស្សរបស់យើង * Jungkook គេមិនមែនជាមនុស្សចិត្តទូលាយឡើយ បើគេមានអារម្មណ៍ល្អនិងមានអារម្មណ៍ចូលចិត្តស្រឡាញ់អ្នកណាម្នាក់ហើយគេក៏មិនចង់អោយអ្នកណាមកនៅជិតឬសូម្បីតែនិយាយជាមួយមនុស្សរបស់គេក្រៅពីគេតែម្នាក់ ព្រោះតែគេប្រចណ្ឌនិងកំពុងតែមិនពេញចិត្តដែលប្រុសម្នាក់នោះកំពុងអោប Taehyung ណែនខ្លាំងជ្រុល ។

គ្រាន់តែបទភ្លេងចប់ភ្លាម Jungkook ក៏លាដៃគូរាំភ្លាមៗដោយមិនទុកពេលអោយនាងបានហើបបបូរមាត់នាំគេនិយាយបង្កើតភាពស្និតស្នាលឡើយគេក៏ស្ទុះចូលទៅប៉ះកែងដៃរបស់រាងតូចមុននឹងដឹកដៃគេចេញពី Floor រាំយកតែម្តង ។

Taehyung ជ្រួញចិញ្ចើមមើលអ្នកកំលោះដែលបោះជំហានវែងៗដឹកដៃរបស់គេអូសចេញពីសណ្ឋាគារហាក់ដូចជាខឹងអ្នកណាម្នាក់ណាស់អញ្ចឹង នាយដើរលឿនដល់ថ្នាក់គេត្រូវបង្ខំកម្លាំងដើរអោយទាន់មិនចឹងទេបែបត្រូវដួលផ្កាប់មុខមិនខានឡើយ ។

Jungkook នាំ Taehyung ចេញមកឆ្នេរខ្សាច់ក្រោយសណ្ឋាគារ ឆ្នេរខ្សាច់ពេលយប់រាងស្ងប់ស្ងាត់បន្តិចបែបដោយសារតែអ្នកគ្រប់គ្នាកំពុងរវល់ញ៊ាំអីនិងរាំរែកក្នុងកម្មវិធីក្នុងសណ្ឋាគារក៏ថាបាន ។

" មានអីឬអត់អ្នកប្រុស ?? " រាងតូចសួរព្រោះមិនយល់ដែលសុខៗនាយក៏ប្តូរពីញញឹមយ៉ាងមានមន្តស្នេហ៍មកជាមាំបែបនេះ ។

រាងក្រាស់ក៏ដកដង្ហើមធំមួយហឿក គេងាកមុខសង្ហាដែលក្រម៉ូវចេញទៅម្ខាងហាក់ដូចកំពុងរម្ងាប់អារម្មណ៍ មួយស្របក់ទើបងាកមកវិញដោយលើកដៃចាប់ស្មារបស់រាងតូចធ្វើអោយ Taehyung សម្លឹងមុខនាយភ្លិះៗ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now