Episode 63 : ស្រីចង្រៃ....

4.2K 381 9
                                    

" សម្លាប់ខ្ញុំចោលទៅ " ថេយ៉ុង ងើបមុខហើមជាំតបទៅ យូជីណា ទាំងសំឡេងខ្សោយខ្លាំងព្រោះគេគ្មានកម្លាំងសេសសល់ក្នុងខ្លួនច្រើននោះឡើយវាគឺនៅសល់តិចតួចស្តួចស្តើងមែនទែន ប៉ុន្តែពាក្យដែលគេនិយាយមុននេះក៏សាងភាពក្តៅក្រហាយអោយទៅ យូជីណា មិនតិចព្រោះនាងគិតថា ថេយ៉ុង ចង់បញ្ជួសមុននឹងតម្លើងគ្រាប់ភ្នែកបើកសម្លក់គេសឹងជ្រុះខណៈដែលស្ទុះដៃស៊កទៅកន្រ្តាក់បោចសក់ក្បាលរបស់ ថេយ៉ុង មួយទំហឹងដូចចង់បោចដោយទាំងស្បែកក្បាលគេមកយ៉ាងចឹង ។

" កុំមកបញ្ជួសយើងអោយសោះអាក្មេងចង្រៃ " នាងស្រែកគំហកខ្លាំងៗទាំងក្តៅក្រហាយ ក្នុងសភាពបែបនេះក្មេងនេះគួរតែយំយែកស្រែកអង្វរកនាងទើបត្រូវមិនមែនមកស៊កសៀតបញ្ជួសអោយនាងវិញដូច្នេះឡើយ ព្រោះថាបើនាងទប់ចិត្តកុំអោយក្តៅមិនបាននាងអាចនឹងសម្លាប់គេពិតមែនក៏ថាបានដែរ ប៉ុន្តែដូចដែលបានថាចឹងបើនាងសម្លាប់គេងាយពេកវាគឺមិនសប្បាយលេងទេតែនាងចង់អោយគេរស់នៅគឺរស់នៅដោយភាពវេទនាជាទីបំផុតនេះទើបសមចិត្តរបស់នាង ។

ថេយ៉ុង គេពិតជាឈឺណាស់តែគេសុខចិត្តសង្កត់ចិត្តហាមមិនអោយហើបមាត់ស្រែកទើបនាំអោយ យូជីណា នាងកាន់តែឆេះដុំថែមទៀត ។

" ឯងឌឺយើងមែនទេ ? " នាងច្របាច់មាត់ដែលជាំរបស់ ថេយ៉ុង ជាមួយសំណួរដោយទឹកមុខស្ញើចទើបសើចមុននឹងគ្រវាសមុខរបស់មាឌតូចចេញហើយទើបរកនឹកគិតពីអ្វីដែលត្រូវធ្វើដើម្បីអោយក្មេងនេះដឹងនិងបានភ្លឺភ្នែកផងដែរថាកាលដែលមកឌឺផ្គើនជាមួយមនុស្សដូចជា លីយូជីណា នេះវានឹងមានលទ្ធផលបែបណា ។ ចំណែកឯ ថេយ៉ុង ក៏ស្ងាត់បាត់មាត់.កមិនតបត យូជីណា ទៀតឡើយក្រៅពីសម្ងំអង្គុយនៅស្ងៀមដោយព្យាយាមប្រមូលយកកម្លាំងមកទុកក្នុងខ្លួនដែលកំពុងតែល្ហល្ហេវឡើងទន់ដៃទន់ជើងនោះដើម្បីអាចយកមកការពារខ្លួនពេលក្រោយ ។ ហើយគេក៏មិនដឹងឡើយថា យូជីណា នាងកំពុងតែគិតអ្វីគ្រាន់តែដឹងថាពេលនេះគេចង់អោយ ជុងហ្គុក មកនៅក្បែរគេហើយក៏បារម្ភពីកូនក្នុងផ្ទៃដូចគ្នា ។

" ហ្ហើយ៎....យើងគួរតែអោយកូនចៅយើងរំលោភឯងបូកល្អដែរទេ វាច្បាស់ជាពិសេសណាស់ហើយ " ប្រយោគរបស់ យូជីណា ធ្វើអោយ ថេយ៉ុង ងើយមុខស្លេកស្លាំងឡើងសម្លឹងមើលទៅនាងទាំងកែវភ្នែកតក់ស្លុត ម៉េចក៏នាងអាចធ្វើដូច្នេះទៅរួច ? ចម្លើយគឺមកពីនាងស្អប់គេមែនទេ នាងពិតជាស្អប់គេណាស់ហើយទើបបានជាចង់អោយគេទទួលរងការឈឺចាប់ដោយការជាន់ឈ្លីរាងកាយដូច្នេះនោះ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now