Episode 52 : បំរាម...

5.3K 450 8
                                    

" អ្ហឹកៗ " ថេយ៉ុង យំចេញមកទើបលើកដៃខ្ទប់បបូរមាត់ប៉ុន្តែទប់ខ្លួនដែលញ័រទទ្រើតមិនបាននោះទេ ដូច្នេះហើយវាក៏ក្លាយជាការរំខានទៅដល់រាងក្រាស់ដែលអោបគេពីក្រោយនោះ ។

" ថេយ៍ .... " ជុងហ្គុក បង្អូសម្លេងស្រទន់ហៅឈ្មោះរបស់រាងតូចទើបប្រើកម្លាំងទាញគេអោយបែរមុខមករក ។ រាងតូចក៏គេចមុខចេញមិនសម្លឹងចំមុខសង្ហារបស់នាយនោះទេបើទោះបីគេដឹងថាធ្វើបែបនេះ ជុងហ្គុក នាយអាចនឹងខឹងគេក៏ដោយចុះ ។

" អូនយំធ្វើអី ??? " ជុងហ្គុក លើកមេដៃផ្តិចទឹកភ្នែកចេញពីលើថ្ពាល់ទន់ក្រអូបរបស់រាងតូចដែលនាយចូលចិត្តថើបហើយទើបសួរទាំងមិនយល់ពីមូលហេតុដែរ ថេយ៉ុង គេយំអណ្តឺតអណ្តកនោះឡើយ ។

" ..... "

" ថេយ៍ ឈប់យំទៅ " ជុងហ្គុក ឃើញ ថេយ៉ុង នៅតែយំអណ្តឺតអណ្តកនាយក៏នៅតែបន្តជូទទឹកភ្នែកអោយគេដូចគ្នា ។

" អ្ហឹកៗ ... បងប្រែប្រួលខ្លាំងណាស់ដឹងទេ ជុង ??? " រាងតូចស្អឿនរហូតដកចង្ការមាន់ទើបនិយាយចេញមកទាំងអួលៗ ។ ជុងហ្គុក អ្នកប្រុសអាល់ហ្វារបស់គេគឺមិនមែនជាមនុស្សបែបនេះទេតាមដែលគេចាំបាន ចុះ ជុងហ្គុក ចំពោះមុខរបស់គេនេះជាមនុស្សផ្សេងគ្នាមែនដែរទេទើបខុសគ្នាដូចជាមេឃហើយនិងដីបែបនេះ ???

" មិនថាអូនគិតបែបណានោះទេ តែបងគឺស្រឡាញ់អូន " រាងក្រាស់មិនតវ៉ាឬហាស្តីប្រកែកនោះទេ នាយគ្រាន់តែបណ្តោយអោយរាងតូចគិតតែទោះយ៉ាងណានាយក៏នៅតែអះអាងបញ្ជាក់ថានាយគឺស្រឡាញ់គេ គឺស្រឡាញ់ខ្លាំងបំផុត ។

" បងមិនស្រឡាញ់អូនទេ " ថេយ៉ុង ប្រកែកកូកៗតវ៉ាហើយក៏ប្រះខ្លួនបែរខ្នងដាក់ ជុងហ្គុក ទាំងយំរហេមរហាមរហូតញ័រស្មាទទ្រើត ។ ជុងហ្គុក ក៏សម្លឹងមើលខ្នងរបស់ប្រពន្ធជាទីស្រឡាញ់ហើយទើបក្រោយទាញកន្សែងមករុំបិទបាំងភាពទទេរស្អាតនៅល្វែងក្រោមមុននឹងបោះជំហានដើរទៅស្លៀកសម្លៀកបំពាក់ថ្មី ។ ក្រោយពី ជុងហ្គុក ចុះពីលើគ្រែទូលាយហើយរាងតូចក៏បែរងាកមកមើលនាយទាំងទឹកភ្នែករហាមនៅឡើយទោះបីចិត្តខឹងនាយដែលហួងហែងស្រឡាញ់គេជ្រុលប៉ុណ្ណាក៏នៅតែមានចិត្តបារម្ភព្រោះបើមើលតាមការស្លៀកពាក់វាគឺច្បាស់ណាស់ថានាយមានបំណងចេញទៅខាងក្រៅមិនខាន ប៉ុន្តែនេះវាគឺយប់ណាស់ទៅហើយតើនាយចង់ទៅណាទាំងយប់ថ្មើនេះទៅ ???

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now