𝙴𝚙𝚒𝚜𝚘𝚍𝚎 09 : ហួងហែង....
Skip៚
Jungkook ឈរញញឹមអោបរាងតូចដែលកំពុងជំទើតជើងកិបឡេវអាវអោយ នាយប្រើកែវភ្នែកសម្លឹងមើលមុខស្រទន់របស់ Taehyung ដោយសេចក្តីស្នេហាជោជន់បេះដូង ។" មុខរបស់ខ្ញុំប្រឡាក់អីមែនទេអ្នកប្រុស ? " បន្ទាប់ពីបំពេញភារកិច្ចហើយ Taehyung ក៏សួរព្រោះឃើញថា Jungkook សម្លឹងមុខគេយូមកហើយ ។
" ប្រឡាក់.... "
" ហ្ហាស៎ ??? ប្រឡាក់កន្លែងណាអ្នកប្រុស ? " Taehyung សួដោយភាពភ្ញាក់ផ្អើលបន្តិចទើបខំលើកដៃមកស្ទាបមុខរបស់ខ្លួនដើម្បីរកជូតកន្លែងដែលរាងក្រាស់ប្រាប់ថាប្រឡាក់នោះ ។
" ប្រឡាក់អញ្ចឹងជូតដៃអត់ជ្រះទេ " លឺអ៊ីចឹងរាងតូចក៏បើកភ្នែកម៉ក់ៗមើលមុខ Jungkook ដោយការងឿងឆ្ងល់ ប្រឡាក់អ្វីទើបជូតដៃមិនជ្រះ ហើយយកអ្វីជូតទៅទើបជ្រះ ?
" ខ្សឺតតតត " Jungkook ទម្លាក់មុខមកថើបថ្ពាល់របស់រាងតូចយ៉ាងខ្លាំងរហូតបង្ករជាសម្លេងនៃការស្រង់ក្លិនយ៉ាងខ្លាំងដូចគ្នា ។ Taehyung វិញក៏មុខក្រហមងាំងដូចភ្លើងដុតតែម្តង ការពិតគឺ Jungkook កុហកចង់កេងចំណេញពីគេតែប៉ុណ្ណោះ ។
( មនុស្សអាឃក់ ម៉េចបន្លំថើបគេចឹង 😖 )
" ជ្រះហើយ ... "
" អ្នកប្រុសបន្លំថើបខ្ញុំ " រាងតូចជ្រប់មុខនិងទ្រូងមាំព្រមទាំងលើកដៃគក់គេដោយការគុំគួន សែនស្អប់ ស្អប់ៗ ស្អប់ណាស់ អាងតែគេមិនមាត់បន្លំរហូត ។
" បែកទ្រូងប្តីឥឡូវហើយ "
" បែកអោយស្លាប់ទៅ "
" អេ៎....និយាយបែបនេះមិនស្រឡាញ់ប្តីខ្លះទេឬយ៉ាងម៉េច ? "
" អត់ អត់មានស្រឡាញ់អ្នកប្រុសទេ "
" អញ្ចឹងយើងនិងញាំញីរហូតដល់ឯងព្រមស្រឡាញ់យើង " Jungkook និយាយទាំងទឹកមុខខូចខិលមុននឹងដើរមកអោបលើករាងតូចយកទៅដាក់នៅលើគ្រែ ។
" អ្នកប្រុស ... ក្រែងាថាទៅក្រៅមិនចឹងឬ ? "
" 30 នាទី.... "
" អ្នកប្រុស ... " Taehyung ងើយមុខនិយាយទាំងទឹកមុខកម្សត់ ភ្នែកធ្វើបើកម៉ក់ៗសម្លឹងមុខអ្នកខាងលើក្រែងល៎គេទន់ចិត្តប្តូរចិត្តមិនសុីខ្លួនវិញ ។
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន