ថ្ងៃបាក់រសៀលរាងជ្រេទើប ថេយ៉ុង គេភ្ញាក់ដឹងខ្លួន ។ អូមេហ្កាតូចរូបស្អាតឈឺស្រគៀពេញទាំងខ្លួន ស្នាមក្រហមដែលជាស្នាមស្នេហ៍របស់អាល់ហ្វារូបសង្ហាក៏មានពាសពេញខ្លួនតែម្តង សំខាន់គេមានអារម្មណ៍ឈឺពោះខ្លាំងទៀតប្រហែលមកពី ជុងហ្គុក បញ្ចូលវាមកក្នុងខ្លួនរបស់គេច្រើនពេកហើយ ។ ហើយក៏ចំឡែកដូចគ្នាណាព្រោះគេមិនឃើញ ជុងហ្គុក សោះមិនដឹងបាត់ទៅណាទេ បែរជាទុកអោយគេងស្រាតលើគ្រែតែឯងដូច្នេះ ។
" អួយយ៎....ស៊តត៎ " ថេយ៉ុង លើកដៃទន់ចង្កេះព្រមទាំងគោះតិចៗដើម្បីបណ្តេញភាពចុករោយចេញខ្លះ ចំណែកឯភាពទន់ជ្រាយក៏ឈឺក្រហាយស្ពឹកខ្លាំងណាស់ដែរលើកនេះប្តីគេលេងធ្ងន់ដៃពេកហើយ ។
ក្រាកក៚
សំឡេងបើកទ្វារបន្លឺឡើងទើប ថេយ៉ុង ងើបមុខឡើងមើលតាមប្រភពសម្លេងបណ្តាលអោយឃើញផ្ទៃមុខសង្ហារបស់ ជុងហ្គុក ស្វាមីអាល់ហ្វារបស់គេហ្នឹងឯង ។" អូនក្រោកហើយហ្ហេស៎ ??? " រាងសង្ហាសួរទាំងញញឹមរាយមន្តស្នេហ៍ទាំងក្នុងដៃក៏មានថាសតូចមួយដាក់ចានបបរនិងទឹកក្រូចច្របាច់ដែលនាយលើកវាមកសម្រាប់ប្រពន្ធអូមេហ្កាតូចរូបស្អាតរបស់នាយនេះឯង ។
" អ៊ឹមម៎....បងក្រោកយូរហើយហេតុអីមិនដាស់អូនផង ? " ថេយ៉ុង ញញឹមតបស្រាលៗទើបសួរនាយវិញស្របពេលដែលរាងក្រាស់ក៏ទម្លាក់ខ្លួនក្រាស់អង្គុយចុះក្បែរគេ ។
" ក្រោកធ្វើអី គេងយកកម្លាំងទុកបម្រើបងវិញល្អជាង " ជុងហ្គុក និយាយដោយទឹកមុខខូចច្រឡើមទើប ថេយ៉ុង លើកដៃវាយដើមដៃនាយតិចៗ ។
" ល្មោភ "
" មានប្រពន្ធស្អាត ថែមទាំងមានក្លិនក្រអូបគួរអោយឈ្លក់វង្វេង បើមិនល្មោភចម្លែកស្លាប់ហើយ "
" អ៊ីចឹងខុសមកពីអូនឬ ? " ថេយ៉ុង លឺសម្តីរបស់ស្វាមីអាល់ហ្វាហើយក៏លើកដៃចង្អុរមុខខ្លួនឯង ជុងហ្គុក ក៏សើចបន្តិចទើបនាយងក់ក្បាលជាក្រោយធ្វើអោយប្រពន្ធអូមេហ្ការបស់នាយហួសចិត្តជាខ្លាំង បម្រើក្តីសុខអោយឡើងបាក់បៀរយ៉ាងនេះហើយកំហុសក៏មកពីខ្លួនគេទៀតហ្ហួយយ៎.... ។
" អ៊ឹមមម៎.... "
YOU ARE READING
❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )
Romanceស្នេហារវាងអ្នកប្រុស ( Alpha ) និងអកមកបម្រើ ( Omega ) ចន ជុងហ្គុក / គីម ថេយ៉ុង សសេរដោយ : ចនរ៉ាវេន